ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន លោក សាន ផានិត បានចូលសិល្បៈជាថ្មី ដោយនាំយកបទចម្រៀង Original Song ដែលលោកជាអ្នកនិពន្ធដោយផ្ទាល់ដៃ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ផ្អែកទៅលើគណនីហ្វេសប៊ុក របស់លោក សាន ផានិត បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលមែនទែន ពេលដែលឃើញលោក បង្ហោះរូបក្នុងសភាពបួស ធ្វើជាព្រះសង្ឃ ដែលធ្វើឲ្យគ្រប់គ្នាស្មានថាលោក ទៅបួសហើយឈប់សម្រាក ពីការងារសិល្បៈទៅហើយ។

យ៉ាងណាមិញ រូបដែលលោកបង្ហោះ ប៉ុន្មានសន្លឹកនោះ គឺជាសកម្មភាពពេលដែលលោក កំពុងថតរឿងតែប៉ុណ្ណោះ ។ ក្នុងនោះផងដែរ លោកក៏បានដើរតួធ្វើជាព្រះសង្ឃ ហើយថែមទាំងកោរសក់ ខ្លូនឯងមែនទែនថែមទៀតផង។

ទោះជាយ៉ាងណាក្តី លោក សាន ផានិត មិនបានបង្ហើបប្រាប់ពី ចំណងជើងរឿង ដែលលោក កំពុងថតនោះទេ៕ 

សកម្មភាពលោក សាន ផានិត កំពុងថតរឿង
សកម្មភាពលោក សាន ផានិត កំពុងថតរឿង
សកម្មភាពលោក សាន ផានិត កំពុងថតរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត