ភ្នំពេញ៖ បើទោះបីជាចំណងអាពាហ៍ពិពាហ៍ រវាងតារាសម្តែងស្រីអ្នកនាង សុខ សោម៉ាវត្តី ជាមួយនឹងអតីតស្វាមី លោក ទូច ដាណារ៉ា ត្រូវបានបញ្ចប់ដាច់ស្រេច ដោយបានបន្សល់ទុក ចំណងដៃកូនស្រីជាទីស្រលាញ់ម្នាក់ យ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរ នៅតែរក្សាមិត្តភាព រាប់អានគ្នា ជាមួយនឹងគ្រួសារទាំងសងខាងដដែល។

ជាក់ស្តែង ដូចជាថ្មីៗនេះ តារាស្រីសុខ សោម៉ាវត្តីក៏បានបង្ហោះរូបថតគ្រួសារមួយសន្លឹក បង្ហាញពីការជួបជុំញុំាអាហារពេលព្រឹក គុយទាវ កាហ្វេ ជាមួយសមាជិកគ្រួសាររបស់នាង។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍បំផុតនោះ គឺមានវត្តមានអតីតស្វាមីរបស់នាង ក៏បានអង្គុយរួមតុញុំាអាហារពេលព្រឹកជាមួយនាង ជាធម្មតានិងពោរពេញទៅដោយស្នាមញញឹមថែមទៀតផង៕  

រូបថតជួបជុំគ្រួសារញុំាអាហារពេលព្រឹក
រូបថតក្រោយលែងលះ សុខ សោម៉ាវត្តីជាមួយអតីតស្វាមី និងឳពុកក្មេក
តារាស្រី សុខ សោម៉ាវត្តី
តារាស្រី សុខ សោម៉ាវត្តី
តារាស្រី សុខ សោម៉ាវត្តី និងកូនស្រី
តារាស្រី សុខ សោម៉ាវត្តី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី