ចិន៖ ថ្មីៗនេះ ពិធីរៀបការមួយដែលបានប្រារព្ធឡើងនៅក្នុងទីក្រុង Daqing ខេត្ត Heilongjiang ប្រទេសចិន បានធ្វើឲ្យអ្នកចូលរួមភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនេះ គឺជាកម្មវិធីរៀបការរវាងកូនភ្លោះប្រុសមួយគូ និងកូនភ្លោះស្រីមួយគូ។

កូនភ្លោះប្រុសមួយគូ និងកូនភ្លោះស្រីមួយគូ រៀបការជាមួយគ្នា

កូនកម្លោះទាំងពីរមានឈ្មោះ Zheng Dashuang និង Zheng Xiaoshuang។ ចំនែកឯកូនក្រមុំទាំងពីរវិញមានឈ្មោះ Liang Jing និង Liang Qing។ កាលពីថ្ងៃទី ០៣ ខែធ្នូ កន្លងទៅនេះ កូនភ្លោះទាំងពីរគូនេះ បានរៀបការជាមួយគ្នានៅក្នុងថ្ងៃតែមួយតែម្តង។

គួរបញ្ជាក់ថា គ្រួសារទាំងសងខាងបានស្គាល់គ្នាជាង១០ឆ្នាំកន្លងមកហើយ ហើយពួកគេក៏បានក្លាយជាមិត្តភក្តិនឹងគ្នា។ បន្ទាប់មក ម្តាយទាំងសងខាង ក៏បានចាប់ផ្តើមរៀបគម្រោងផ្សំផ្គុំរៀបការម្តងទាំងពីរគូបែបនេះតែម្តង។

ម្តាយទាំងសងខាង បានផ្សំផ្គុំរៀបការម្តងទាំងពីរគូបែបនេះតែម្តង

បច្ចុប្បន្ននេះ បងប្អូនភ្លោះប្រុសទាំងពីរ មានអាយុ ២៦ឆ្នាំ។ ចំនែកឯបងប្អូនភ្លោះស្រីទាំងពីរនោះវិញ មានអាយុ ២៣ឆ្នាំ។

នៅក្នុងបណ្តាញសង្គម មានម្ចាស់គណនីជាច្រើនបានអបអរសាទរដល់ប្តីប្រពន្ធថ្មីថ្មោងទាំងពីរគូនេះ ហើយក៏មានអ្នកខ្លះទៀតបានព្រួយបារម្ភខ្លាចពួកគេច្រឡំគូ ពេលផ្សំដំណេកផងដែរ។

តាមពិតទៅ ការរៀបការបែបនេះគឺជារឿងដ៏កម្រមួយ ហើយសាច់ឈាមគ្រួសារទាំងសងខាងនឹងមានភាពច្របូកច្របល់ខ្លាំង ព្រោះនៅពេលដែលពូកគេទាំងពីរគូមានកូន កូនៗទាំងនោះ នឹងក្លាយជាបងប្អូនជីដូនមួយនឹងគ្នា ប៉ុន្តែតាមពិតទៅ ពួកគេមាន DNA ស្ទើតែដូចជាបងប្អូនបង្កើតទៅហើយ ហើយបើពិនិត្យ DNA តែម្ខាងនោះ ប្រាកដជាពិបាករកថា មួយណាជាឪពុកម្តាយជាក់ជាពុំខាន៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]