ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងអ្នកនាង សារ៉ាយ សក្ខណា និងស្វាមីបានប្រារព្ធពិធី គម្រប់ខួបអាពាហ៍ពិពាហ៍មួយយ៉ាងឡូយ និងធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នាតែម្តង។

អ្នកនាងសារ៉ាយ សក្ខណា នឹងស្វាមី

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានរៀបការជាមួយនឹងស្វាមីរបស់ខ្លួន បានរយៈពេលបួនឆ្នាំទៅហើយ ដោយទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតមួយ មិនត្រឹមតែប៉ុណ្ណោះ មួយគូនេះតែងតែបញ្ចេញភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គមជានិច្ច។

ជាការពិតណាស់ នៅក្នុងកម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍ របស់អ្នកនាង នឹងស្វាមី ឃើញថា មានមិត្តៗសិល្បៈរបស់នាងចូលរួម ជាមួយនឹងសម្លៀកបំពាក់ពណ៌សមើលទៅពិតជាស្រស់ស្អាត និងពោរពេញដោយភាពសប្បាយរីករាយ និងស្នាមញញឹម។

អ្វីដែលពិសេសនោះគឺ មិត្តរបស់អ្នកនាងជាច្រើនបានធ្វើជាវីដេអូមួយ សម្រាប់ជូនពរដល់ ស្វាមីនិងភរិយាមួយគូនេះ ឲ្យពួកគេជួបតែសេចក្តីសុខ និងស្រលាញ់គ្នាដល់ចាស់កោងខ្នង មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីទស្សនាវីដេអូមួយនេះរួច ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន ជាមួយនឹងមិត្តភាពរបស់មិត្តរបស់នាងខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ ជូនពររបស់មិត្តអ្នកនាង សារ៉ាយ សក្ខណា ខាងក្រោមនេះទាំងអស់គ្នា៖

កម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍ របស់អ្នកនាងសារ៉ាយ សក្ខណា និងស្វាមី
កម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍ របស់អ្នកនាងសារ៉ាយ សក្ខណា និងស្វាមី
កម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍ របស់អ្នកនាងសារ៉ាយ សក្ខណា និងស្វាមី
កម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍ របស់អ្នកនាងសារ៉ាយ សក្ខណា និងស្វាមី
អ្នកនាងសារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា