ប្រេស៊ីល៖ ការចាប់ពូលក្នុងព្រឹត្តិការណ៍ World Cup បានបញ្ចប់ទៅជាផ្លូវការ ហើយលទ្ធផលនេះ បានធ្វើឲ្យប្រទេសមួយចំនួន កើតមានការព្រួយបារម្ភ និងមួយចំនួនទៀតមានអារម្មណ៍សប្បាយរីករាយផងដែរ។

កាលពីថ្មីៗនេះ កីឡាករសញ្ជាតិប្រេស៊ីល Neymar បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះគូបដិបក្ខដែលគេជៀសវាងមិនចង់ជួប បានស្ថិតនៅក្នុងពូលផ្សេង។

កីឡាករដែលមានតម្លៃ ថ្លៃបំផុតក្នុងពិភពលោកបាននិយាយថា «ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលយើងមិនស្ថិតនៅក្នុងពូលជាមួយ ប្រទេសដែលមកពីតំបន់អាហ្រ្វិក ដូចជាប្រទេសនីហ្សេរីយ៉ាជាដើម។ ព្រោះអីពួកគេមានសមត្ថភាពក្នុងការរត់បានច្រើន ហើយពួកគេក៏មានកាយសម្បទារឹងមាំទៀតផង»

យ៉ាងណាមិញ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Paris Saint-Germain រូបនេះ ក៏បានទទួលស្គាល់ថា ពូល E ដែលជាពូលប្រទេសប្រេស៊ីលស្ថិតនៅ ក៏មិនមែនជាពូលងាយស្រួលនោះដែរ។ ដូច្នេះពួកគេនឹងព្យាយាមលេង ឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះការប្រកួតដំបូងបង្អស់នៅក្នុងព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ដែរថា ប្រទេសដែលស្ថិតនៅក្នុងពូល E រួមមាន ប្រទេសប្រេស៊ីល ប្រទេសស្វីស ប្រទេសកូស្តារីកានិងប្រទេសស៊ែប៊ី៕  

កីឡាករ Neymar និងមិត្តរួមក្រុម
ក្រុមជម្រើសជាតិនីហ្សេរីយ៉ា
តារាងបេក្ខភាពក្នុងពូល E

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]