ភ្នំពេញ៖ គ្រូបង្វឹកក្រុមបឹងកេត លោក ហៅ សុជាតិ បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញថា ក្រុមរបស់ខ្លួននឹងប្រើប្រាស់ប្រព័ន្ធការពារច្រើន ដើម្បីលេងក្នុងការប្រកួតថៃ្ងសែ្អកនេះ ទល់នឹងក្រុមមកពីវៀតណាម Sanna Khánh Hòa BVN FC។ 

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត

កាលពីជើងទី១ នៅកីឡដ្ឋាន Hang Day ទីក្រុងហាណូយ ក្រុមទាំង២ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយគ្រាប់បាល់កើតឡើង រហូតដល់ទៅ៨គ្រាប់ ខណៈដែលលទ្ធផលគឺបញ្ចប់ទៅ ៤-៤ រវាងក្រុមទាំង២ ដែលមានន័យថា បឹងកេត មានប្រៀបជាងនៅពេលប្រកួតថៃ្ងសែ្អក ត្បិតត្រឹមលទ្ធផលស្មើ ក៏ពួកគេអាចឆ្លងទៅវគ្គបន្ទាប់ដែរ ដោយសារ ចំណេញគ្រាប់បាល់ក្រៅដី។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំនៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកមិញសម្រាប់ជំនួបជើងទី២នេះ គ្រូបង្វឹកក្រុមបឹងកេត លោក ហៅ សុជាតិ បាននិយាយថា ក្រុមរបស់លោកនឹងប្រើប្រព័ន្ធការពារច្រើនសម្រាប់ការប្រកួតនៅថៃ្ងសែ្អក ខណៈវត្ដមានរបស់ ចាន់ វឌ្ឍនាកា នឹងជួយពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមទាំងមូលឲ្យកាន់តែខ្លាំងបន្ថែមទៀត។

ការប្រកួតរវាង បឹងកេត នឹងក្រុមមកពីប្រទេសវៀតណាម Sanna Khánh Hòa BVN FC សម្រាប់ជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship នឹងធើ្វឡើងនៅថៃ្ងសែ្អក វេលាម៉ោង ៧យប់ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕  

ចាន់ វឌ្ឍនាកា និងលោក ហៅ សុជាតិ
ចាន់ វឌ្ឍនាកា
សន្និសីទសារព័ត៌មានកាលពីព្រឹកមិញ
សន្និសីទសារព័ត៌មានកាលពីព្រឹកមិញ
សន្និសីទសារព័ត៌មានកាលពីព្រឹកមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]