វិធីព្យាបាលគ្រុន ផ្តាសាយ និងហៀរសម្បោរ ដោយប្រើស្រោមជើង មើលទៅវាគួរឱ្យចម្លែក ប៉ុន្តែតាមការសិក្សាស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Jamey Wallace  ដែលជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបែបធម្មជាតិ Bastyr បានបញ្ជាក់យ៉ាងច្បាស់ អំពីប្រសិទ្ធភាពនៃការព្យាបាលដោយវិធីបែបនេះ។

ការព្យាបាលដោយប្រើស្រោមជើងមួយនេះមានឈ្មោះថា « Heating Compress » ដែលធ្វើឱ្យរាងកាយមានប្រតិកម្មនឹងស្រោមជើងដែលសើម(ត្រជាក់) រួចបង្កើនចលនាចរន្តឈាម ដែលអាចជួយរំញោចប្រព័ន្ធប្រសាទ និងភាពស៊ាំបានផងដែរ។ ធ្វើបែបនេះនឹងធ្វើឱ្យប្រព័ន្ធរាងកាយអាចធ្វើការប្រយុទ្ធប្រឆាំង ព្យាបាលការឈឺចុកចាប់នឹងជំងឺផ្សេងៗជាពិសេសជំងឺផ្តាសាយតែម្តង។

វិធីព្យាបាលដោយប្រើស្រោមជើងត្រជាក់បែបនេះ មិនត្រឹមតែព្យាបាលជំងឺផ្តាសាយនោះទេ តែមានតួនាទីព្យាបាលជំងឺផ្សេងៗបានយ៉ាងច្រើនដូចជា៖

- បង្កើនចរន្តឈាមឱ្យរត់ស្រួល សព្វពេញរាងកាយ

- កាត់បន្ថយអាការកកស្ទះឈាម ផ្លូវដង្ហើម ក្បាល និងបំពង់-ក

- ជួយបន្ធូរបន្ថយភាពតានតឹង អាការតឹងច្រមុះ ថែមទាំងធ្វើឱ្យគេងលក់ស្រួល

- មានប្រសិទ្ធភាពអាចព្យាបាល និងបំបាត់អាការឈឺចុកចាប់ក្នុងរាងកាយ

- ជួយព្យាបាល និងធ្វើឱ្យជំងឺទាក់ទងនឹងឆ្លងមេរោគផ្សេងៗកាន់តែប្រសើរឡើង។

ដោយសារតែបានឃើញពីប្រសិទ្ធភាពនៃការព្យាបាលបែបនេះ អ្នកប្រហែលជាកំពុងតែឆ្ងល់ហើយ តើវិធីអនុវត្តបែបណានោះ?

ដូច្នេះមកតាមដានទាំងអស់គ្នា នូវវិធីធ្វើងាយៗទាំង ៤ដំណាក់កាលខាងក្រោមនេះ៖ 

ការព្យាបាលដោយប្រើស្រោម បែបនេះមានឈ្មោះថា « Heating Compress » ដែលធ្វើឱ្យរាងកាយមានប្រតិកម្មនឹងស្រោមជើងដែលសើម(ត្រជាក់) រួចបង្កើនចលនាចរន្តឈាមដែលអាចជួយរំញើចប្រព័ន្ធប្រសាទ និងភាពស៊ាំបានផងដែរ

អ្វីដែលអ្នកត្រូវការរួមមាន៖

- ស្រោមជើង​ស្តើង ​១គូ ​(អាចធ្វើពីកប្បាសសាច់ស្តើងៗ)

ស្រោមជើង​ស្តើង ​១គូ ​(អាចធ្វើពីកប្បាសសាច់ស្តើងៗ)

- ស្រោមជើងសាច់ក្រាស់ ១គូ (សាច់ក្រណាត់ក្រាស់ៗ)

ស្រោមជើងសាច់ក្រាស់ ១គូ (សាច់ក្រណាត់ក្រាស់ៗ)

- ធុងទឹកមួយ ​(ទំហំណាក៏បានឱ្យតែអាចធ្វើការត្រាំជើងបាន)

ធុងទឹកមួយ ​(ទំហំណាក៏បានឱ្យតែអាចធ្វើការត្រាំជើងបាន)

- ទឹកកកដុំតូចៗ 

ទឹកកកដុំតូចៗ

- ទឹកក្តៅឧណ្ហៗ

ទឹកក្តៅឧណ្ហៗ

ឥឡូវនេះមកតាមដានវិធីអនុវត្តទាំង ​៤ដំណាក់កាលដូចតទៅ៖ 

ដំណាក់កាលទី១

ជាដំបូង យកស្រោមជើងស្តើង ១គូជ្រលក់ជាមួយនឹងទឹកត្រជាក់ដែលលាយជាមួយនឹងដុំទឹកកក ឱ្យជោគសព្វ បន្ទាប់មកពូតទឹកចេញ។ 

ដំណាក់កាលទី១ ជាដំបូង យកស្រោមជើងស្តើង ១គូជ្រលក់ជាមួយនឹងទឹកត្រជាក់ដែលលាយជាមួយនឹងដុំទឹកកក ឱ្យជោគសព្វ បន្ទាប់មកពូតទឹកចេញ

ដំណាក់កាលទី២

យកជើងរបស់អ្នកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ រយៈពេល ១០នាទី រហូតដល់ជើងរបស់អ្នកឡើងកម្តៅ ។

ដំណាក់កាលទី២ យកជើងរបស់អ្នកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ រយៈពេល ១០នាទី រហូតដល់ជើងរបស់អ្នកឡើងកម្តៅ

ដំណាក់កាលទី៣

បន្ទាប់ពីដកជើងចេញពីការត្រាំទឹកក្តៅឧណ្ហៗហើយ ជូតជើងនឹងក្រណាត់ស្អាតឱ្យស្ងួត រួចយកស្រោមជើងស្តើងដែលត្រាំទឹកកកមកពាក់មួយជាន់។ រួចយកស្រោមជើងក្រាស់ដែលស្ងួត មកពាក់មួយជាន់ពីលើបន្ថែមទៀត។ 

ដំណាក់កាលទី៣ បន្ទាប់ពីដកជើងចេញពីការត្រាំទឹកក្តៅឧណ្ហៗហើយ ជូតជើងនឹងក្រណាត់ស្អាតឱ្យស្ងួត រួចយកស្រោមជើងស្តើងដែលត្រាំទឹកកកមកពាក់មួយជាន់។ រួចយកស្រោមជើងក្រាស់ដែលស្ងួត មកពាក់មួយជាន់ពីលើបន្ថែមទៀត

ដំណាក់កាលទី៥

ជាចុងក្រោយ ចូលគេងដោយយកភួយគ្របខ្លួនឱ្យជិតដល់ជើង បើមិនដូច្នេះទេ ការព្យាបាលនឹងគ្មានប្រសិទ្ធភាពនោះទេ។

ជាចុងក្រោយ ចូលគេងដោយយកភួយគ្របខ្លួនឱ្យជិតដល់ជើង បើមិនដូច្នេះទេ ការព្យាបាលនឹងគ្មានប្រសិទ្ធភាពនោះទេ

ចំណាំ៖ ត្រូវតែអនុវត្តនៅពេលយប់ រៀបនឹងចូលគេង ហើយដើម្បីបង្កើនប្រសិទ្ធភាព អ្នកក៏អាចធ្វើការម៉ាស្សាបាតជើងបន្ថែមក៏បានដែរ។

ម្យ៉ាងទៀតត្រូវចាំថា ការអនុវត្តវិធីបែបនេះ នៅពេលដែលទើបតែមានរោគសញ្ញាដំបូងនៃជំងឺផ្តាសាយ (ទើបតែឈឺ) ទើបការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់៕ 

ត្រូវតែអនុវត្តនៅពេលយប់ រៀបនឹងចូលគេង ហើយដើម្បីបង្កើនប្រសិទ្ធភាព អ្នកក៏អាចធ្វើការម៉ាស្សាបាតជើងបន្ថែមក៏បានដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]