មនុស្សគ្រប់គ្នានរណាដែលថាមិនបត់ជើងតូច វាជារឿងធម្មជាតិទៅហើយ ប៉ុន្តែអ្វីដែលពិសេសនោះគឺទម្លាប់នៃការនោមរបស់មនុស្សម្នាក់ៗ វាអាចមានប្រយោជន៍ចំពោះពួកគេថែមទៀតផង។ ដូចជានៅពេលនេះមានការណែនាំថាអ្នកគួរតែបត់ជើងតូចនៅខណៈពេលកំពុងមុជទឹកទៀតផង។

តើអ្នកចងដឹងថាហេតុផលរបស់វាបែបណាទេ? ហេតុនេះខាងក្រោមនេះគឺជាមូលហេតុដែលអ្នកគួរតែនោមនៅពេលកំពុងមុជទឹក។

រូបភាពតំណាង

១/ សន្សំសំចៃទឹក

ដោយយោងតាមការស្រាវជ្រាវមួយចំនួនដែលត្រូវបានធ្វើឡើងដោយភ្នាក់ងារការពារបរិស្ថាន(The Agency for Environmental Protection)នៅសហរដ្ឋអាមេរិកបានឲ្យដឹងថាការនោមពេលកំពុងមុជទឹក អាចជួយសន្សំសំចៃទឹកបាន២៧ភាគរយ។ នេះដោយសារអ្នកមិនចាំបាច់ចាក់ទឹកបង្គន់នោះទេ ប្រសិនបើអ្នកនោមនៅខណៈពេលកំពុងមុជទឹក។

រូបភាពតំណាង

២/ សម្អាតមេរោគនៅលើមុខរបួស

ទឹកនោមថ្មីៗ នឹងជួយអ្នកក្នុងការសម្អាតស្នាមសម្លាក ឬស្បែកដែលដាច់រលាត់បន្តិចបន្តួច។ ម្យ៉ាងទៀតទឹកនោមថ្មីៗមិនត្រឹមតែជួយសំអាតមុខរបួសរបស់អ្នកប៉ុណ្ណោះទេ ហើយថែមទាំងជួយកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីការដាច់រលាត់នោះទៀតផង។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវចាំថាប្រសិនបើមុខរបួសនោះមានសភាពធ្ងន់ធ្ងរអ្នកគួរតែទៅជួបគ្រូពេទ្យទើបជាការល្អបំផុត។ 

រូបភាពតំណាង

៣/ ជួយអ្នកក្នុងការថែរក្សាស្បែក

នៅចំណុចនេះអ្នកត្រូវដឹងថាទឹកនោមគឺល្អឥតខ្ចោះក្នុងការព្យាបាលបញ្ហាស្បែកដែលរលាកមានពងបែក ហើយបណ្តាលឲ្យរមាស់ និងមានកន្ទួលទៀតផង។ មួយវិញទៀត អ៊ុយរ៉េ(urea )ដែលជាសមាសធាតុសរីរាង្គនៅក្នុងទឹកនោមត្រូវបានគេហៅថាជាធាតុផ្សំសកម្មសម្រាប់ប្រើយ៉ាងទូលំទូលាយនៅក្នុងក្រែម(creams) និងប្រេងជាច្រើនសម្រាប់ការថែទាំស្បែក។

លើសពីនេះទៀតអ្នកត្រូវដឹងថាទឹកនោមអាចរក្សាកម្រិត pH របស់ស្បែកឲ្យមានតុល្យភាពនិងល្អបំផុតសម្រាប់ស្បែកស្ងួត និងស្បែកដែលឆាប់រងប្រតិកម្ម។ 

៤/ ជួយដោះស្រាយបញ្ហារោគផ្សិត

ទឹកនោមអាចត្រូវបានប្រើក្នុងការព្យាបាលផលរំខាន និងភាពកង្វក់នៅលើជើងដែលបណ្តាលឲ្យមានការឆ្លងមេរោគផ្សិត។ ម្យ៉ាងទៀតក្នុងករណីបែបនេះវិធីល្អបំផុតដើម្បីព្យាបាលនោះគឺត្រូវប្រើទឹកនោមទៅនឹងស្បែកដែលរងផលប៉ះពាល់ដោយមេរោគផ្សិតនោះ។

ចុងក្រោយសូមកុំភ្លេចចែករំលែកអត្ថបទនេះជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]