ក្មេងម្នាក់ដែលចូលចិត្តរឿងដែលទាក់ទងនឹងបិសាចជញ្ជក់ឈាម នៅពេលដែលជួបមែនទែននឹងមានរឿងអ្វីកើតឡើង? 

“The Little Vampire” ឬ “កូនបិសាចច្រមក់” ជាខ្សែភាពយន្តមួយដែលនិយាយពីក្មេងប្រុសម្នាក់បានជួយគ្រួសារបិសាចជញ្ជក់ឈាម ពីអ្នកប្រមាញ់។ បន្ទាប់ពីការរត់គេចពីអ្នកប្រមាញ់បិសាចជញ្ជក់ឈាម និង បែកបាក់ពីបក្សពួកអស់រយៈពេលយ៉ាងយួរមក កូនបិសាចច្រមក់ Rodulph ក៏បានទៅជួបជាមួយនឹង Tony, កួនមនុស្សដែលមានអាយុ 13 ឆ្នាំប៉ុននឹងគេ តែអ្វីដែលចំលែកនោះគឺ Tony ចូលចិត្តប្រសាទចាស់ៗ ផ្នួរខ្មោច ជាពិសេសគឺពួកបិសាចជញ្ជក់ឈាម។ 

ដំបូងឡើយកូនបិសាចច្រមក់ Rudolph មិនទាន់ទុកចិត្តនឹង Tony ថានឹងអាចជួយបក្សពួករបស់គេបានឡើយ ហើយក៏បានអស់សង្ឃឹមថានឹងបោះបង់ចោលនឹងការតស៊ូជាមួយនឹងក្រុមអ្នកប្រមាញ់ទៅហើយ តែ Tony មិនព្រមអោយ Rudolph បោះបង់នោះទេគេបាននិយាយលើកទឹកចិត្តហើយសន្យា ថានឹងជួយក្រុមគ្រួសាររបស់ Rudolph មិនថាមានអ្វីកើតឡើងនោះទេ។

ដោយគ្រួសារបិសាចជញ្ជក់ឈាម Rudolph និងបក្សពួករបស់ពួកគេដែរ កំពុងរង់ការគំរាមកំហែងពីការជិតផុតពូជ និងការតាមប្រមាញ់ចងអាឃាតពីអ្នកប្រមាញ់បិសាចជញ្ជក់ឈាម Rookery ទើប កូនបិសាច Rudolph សំរេចចិត្តព្រមអោយ Tony ជួយក្រុមគ្រួសាររបស់ខ្លួន។

ក្នុងដំណើរផ្សងព្រេងរបស់ពូកគេ កូនបិសាច Rudolph បាននាំ Tony ទៅទីក្រុង Transylvania ដែលជាទីក្រុងមួយដែលនៅឆ្ងាយពីកន្លែងដែលស្នាក់អាស្រ័យ។ តើប៉ាម៉ាក់របស់ Tony នឹងអនុញ្ញាតអោយទៅដែររឺទេ បើពួកគាត់ដឹងថា ត្រូវទៅផ្សងគ្រោះថ្នាក់ជាមួយបិសាចជញ្ជក់ឈាម? 

តើក្មេងទាំងពីរនឹងមានវិធានការណ៍បែបណា? ចង់ដឹងថាតើអំឡុងពេលជួយសង្គ្រោះក្រុមគ្រួសាររបស់កូនបិសាចតូច ក្មេងប្រុសទាំងពីរបានជួបជាមួយឧបសគ្គជាច្រើនយ៉ាងណានោះ សូមចូលរួមទស្សនាទាំងអស់គ្នានូវក្នុង រឿង កូនបិសាចច្រមក់ ឬ The Little Vampire ដែលមានចាក់នៅគ្រប់រោងភាពយន្តហើយ។

សូមទស្សនា​ trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ
www.cinema.com.kh
រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
 www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia
ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ឈុតឆាកខ្លះៗនៅក្នុង “The Little Vampire” ឬ “កូនបិសាចច្រមក់”
ឈុតឆាកខ្លះៗនៅក្នុង “The Little Vampire” ឬ “កូនបិសាចច្រមក់”
ឈុតឆាកខ្លះៗនៅក្នុង “The Little Vampire” ឬ “កូនបិសាចច្រមក់”
ឈុតឆាកខ្លះៗនៅក្នុង “The Little Vampire” ឬ “កូនបិសាចច្រមក់”
ឈុតឆាកខ្លះៗនៅក្នុង “The Little Vampire” ឬ “កូនបិសាចច្រមក់”
ឈុតឆាកខ្លះៗនៅក្នុង “The Little Vampire” ឬ “កូនបិសាចច្រមក់”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]