ចិន៖ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ព្រះវិហារ Jiulong ដែលស្ថិតនៅក្នុងទីក្រុង Mianzhu ខេត្ត Sichuan ប្រទេសចិន ត្រូវបានអគ្គិភ័យលេបត្របាក់ សល់តែផេះ។ ព្រះវិហារដ៏ចំណាស់នេះ ត្រូវបានគេចាត់ទុកថា ជាព្រះវិហារឈើដែលខ្ពស់ជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ព្រះវិហារ Jiulong ត្រូវបានអគ្គិភ័យលេបត្របាក់សល់តែផេះ

យោងទៅតាមសារព័ត៌មានYahoo News បានឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះអគារឈើកម្ពស់ ១៥ជាន់ កាលពីថ្ងៃអាទិត្យនេះ មិនបានបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ឡើយ។

អគ្គិភ័យដែលឆាបឆេះអគារឈើកម្ពស់ ១៥ជាន់កាលពីថ្ងៃអាទិត្យនេះ មិនបានបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ឡើយ

សាក្សីមួយរូបដែលមានឈ្មោះថា Yu Guixiang បាននិយាយថា៖

“ដំបូងអណ្តាតភ្លើងចាប់ផ្តើមឆេះចេញពីសាល Great Buddha។ បន្ទាប់មក វាក៏រាលដាលទៅដល់ សាល Jade Emperor។ ចុងក្រោយ ខ្យល់ក៏បានបោកបក់ធ្វើឲ្យភ្លើងឆេះព្រះវិហារទាំងមូលតែម្តង”។
ខ្យល់បានបោកបក់ធ្វើឲ្យឆេះព្រះវិហារនេះទាំងមូលតែម្តង

គួរបញ្ជាក់ថា ព្រះវិហារនេះត្រូវបានសាងសង់ឡើងតាំងពីជាង ៤០០ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគេបានជួសជុលព្រះវិហារនេះឡើងវិញនៅក្នុងឆ្នាំ ២០០៨។

ព្រះវិហារឈើខ្ពស់ជាងគេបង្អស់នៅអាស៊ីត្រូវអគ្គិភ័យលេបត្របាក់ សល់តែផេះ

ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលជាង ៤ម៉ោងដើម្បីពន្លត់ភ្លើងដ៏សាហាវនេះ។ ចំនែកឯមូលហេតុពិតប្រាកដដែលបណ្តាលឲ្យរឿងនេះកើតឡើង នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះអាជ្ញាធរនៅតែបន្តការស៊ើបអង្កេតនៅឡើយ៕

ព្រះវិហារ Jiulong កាលមិនទាន់ឆេះ+

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]