ភ្នំពេញ៖ គូស្វាមីភរិយាខុសវ័យមួយគូ អ្នកនាង ខាត់ សុឃីម បានចាប់ដៃសាងជីវិតគ្រួសារ ជាមួយស្វាមីរបស់នាង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ ពួកគេ បានតស៊ូរាល់ឧបសគ្គជាច្រើន ជាមួយគ្នា បើទោះជាមាន ពាក្យស្តីថារបស់មហាជនមួយចំនួន ពេលដែលអ្នកទាំងពីរទើបតែចាប់ដៃ សាងគ្រួសារជាមួយគ្នាដំបូង ថាពួកគេនឹងមិនអាច ស្រលាញ់គ្នាបានយូរនោះទេ ព្រោះពួកគេមានវ័យខុសគ្នាច្រើនពេក។

ជាក់ស្តែង ពាក្យស្តីថារបស់មហាជនទាំងនោះ បានផ្ទុយពីអ្វីដែលគេគិត ដោយគូស្នេហ៍នេះ បានចាប់ដៃគ្នា និងមានគ្រួសារដ៏មានសុភមង្គលមួយ មកដល់សព្វថ្ងៃនេះ។

ដោយឡែក ក្នុងថ្ងៃនេះផងដែរ គឺជាថ្ងៃគម្រប់ខួប៥ឆ្នាំ ដែលអ្នកទាំងពីរបានស្រលាញ់គ្នា ដោយផ្អែកទៅលើគណនី ហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម បានសរសេរថា៖ “មិនងាយអោយថតទេ ១០ ញញឹមតែ២ គឺថាហេតុតែជាប្រុសស្អាត Idolអូន ((លើសពីfan)) ខ្ញុំស្រលាញ់នឹងតាមដានគ្រប់សកម្មភាពមិនអោយឃ្លាតពីភ្នែកទេសូម្បីតែអ្នកផ្សេងមិនអោយប៉ះ happy anniversary 12.12.12/12.12.17 love you my sweet husband”។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរនៅពេលនេះ កំពុងតែនៅលើទឹកដីប្រទេស បារាំងជាមួយគ្នា។ បើយោងតាម ការសន្និដ្ឋានរបស់អ្នកគាំទ្រ ពួកគេប្រហែលមកប្រទេសបារាំងនេះ ដើម្បីគម្រប់ខួប៥ឆ្នាំ ដែលពួកគេបានស្រលាញ់គ្នា នៅលើទឹកដីនេះ៕ 

សារដែល ខាត់ សុឃីម បង្ហោះ
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម