ជាការពិតណាស់អ្នកប្រហែលជាចង់ដឹងថាតើកោសិកាឈាមក្រហមគឺជាអ្វី?

កោសិកាឈាមក្រហម (RBCs) គឺជាកោសិកាមានរាងសំប៉ែតដែលបម្រើមុខងារសំខាន់ៗដល់រាងកាយដូចជាការទទួលអុកស៊ីសែនដែលល្អទៅគ្រប់ផ្នែកទាំងអស់នៅក្នុងរាងកាយ។

មួយវិញទៀតកោសិកាឈាមក្រហមត្រូវបានផលិតនៅក្នុងខួរឆ្អឹង ហើយប្រូតេអ៊ីនដែលរកឃើញនៅក្នុងកោសិកាឈាមក្រហម(RBCs) នោះគឺអេម៉ូក្លូប៊ីន(Hemoglobin)។ ហើយអេម៉ូក្លូប៊ីននេះផងដែរវាជាអ្នកធ្វើឱ្យកោសិកាដឹកជញ្ជូនអុកស៊ីសែន។ បន្ទាប់មកកោសិកាឈាមក្រហមក៏យកកាបូនឌីអុកស៊ីតចេញពីរាងកាយបញ្ជូនទៅសួតដើម្បីដកដង្ហើម។ 

រូបភាពតំណាង

លើសពីនេះទៅទៀតប្រសិនបើកោសិកាឈាមក្រហមនៅក្នុងខ្លួនរបស់អ្នកទាប ឬហៅថាខ្វះឈាមក្រហមនោះវានឹងធ្វើឲ្យអ្នកជួបបញ្ហាមួយចំនួនដែលបណ្តាលឲ្យមានផលរំខានចំពោះសុខភាព ហេតុនេះអ្នកត្រូវយកចិត្តទុកដាក់ការពារជាជាងការព្យាបាលទើបជារឿងដ៏ល្អបំផុត។

មិនត្រឹមតែប៉ុណ្ណោះឈាមក្រហមទាបវាធ្វើឲ្យអ្នកមានជំងឺមួយហៅថាភាពស្លេកស្លាំងទៀតផង។ដោយឡែកខាងក្រោមនេះគឺជារោគសញ្ញាទាំង៥ ដែលបង្ហាញថាកម្រិតឈាមក្រហមរបស់អ្នកមានកម្រិតទាប។

រូបភាពតំណាង

១/ អស់កម្លាំង ឬមិនស្រួលខ្លួន

ភាពអស់កំលាំងគឺជារោគសញ្ញាទូទៅបំផុតនៃកម្រិតឈាមក្រហមទាប។ ដោយសារតែកង្វះ អេម៉ូក្លូប៊ីន(hemoglobin) ក្នុងឈាមទើបវារំខានដល់ដំណើរការធម្មតារបស់សរីរាង្គដែលជាហេតុធ្វើឲ្យលេចឡើងនូវសញ្ញាមួយនេះ។

២/ ខ្សោយ

នៅពេលដែលសរីរាង្គ និងប្រព័ន្ធសំខាន់ៗនៅក្នុងរាងកាយមិនត្រូវបានទទួលការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្សោយបែបនេះ។

៣/ ចង្វាក់បេះដូងលោតខុសពីធម្មតា

នៅពេលដែលកោសិកាឈាមក្រហមទាប នោះធ្វើឲ្យអេម៉ូក្លូប៊ី(hemoglobin) ដែលផ្ទុកក្នុងឈាមក៏មិនគ្រប់គ្រាន់ នេះហើយដែលបណ្តាលឲ្យបេះដូងត្រូវតែខិតខំធ្វើការបញ្ជូនឈាមទៅក្នុងខ្លួនដើម្បីបំពេញបន្ថែម។ ហើយសកម្មភាពបំពេញបន្ថែមនេះហើយដែលអាចធ្វើឱ្យអ្នកមានចង្វាក់បេះដូងលោតមិនស្មើគ្នា ឬខុសធម្មតា។

៤/ មានដង្ហើមខ្លី

ដង្ហើមខ្លី ឬពិបាកដកដង្ហើមដែលចេញពីបេះដូង និងសួតពីព្រោះសរីរាង្គទាំងពីរនេះវាតម្រូវឱ្យមានការផ្គត់ផ្គង់ឈាមដែលមិនប្រែប្រួលដើម្បីឲ្យមានដំណើរការត្រឹមត្រូវ ហេតុនេះប្រសិនបើឈាមក្រហមទាបវាបណ្តាលឲ្យមានបញ្ហាការដកដង្ហើម។

នៅក្នុងនេះផងដែរទាក់ទងទៅនឹងកម្រិតឈាមក្រហមវាធ្វើឲ្យមានផលប៉ះពាល់ទៅជាភាពស្លេកស្លាំងដូចជា៖

- ភាពស្លេកសាំងបណ្តាលមកពីការបាត់បង់ឈាម

- ភាពស្លេកសាំងបង្កឡើងដោយការផលិតកោសិកាឈាមក្រហមមានកំរិត ឬមិនប្រក្រតី

- ភាពស្លេកសាំងបង្កឡើងដោយការបំផ្លាញកោសិកាឈាមក្រហម

ការណែនាំ៖ អ្នកដឹងហើយថាការការពារគឺជាឱសថដ៏ល្អបំផុតហេតុនេះគ្លី The Mayo Clinicបានផ្តល់អនុសាសន៍ថា របបអាហារដែលមានវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនប្រភេទដូចជាជាតិដែក សាច់(សាច់គោជាដើម) សណ្តែក ធញ្ញជាតិ បន្លែស្លឹកបៃតង និងផ្លែឈើផ្សេងៗទៀតអាចជួយអ្នកបាន៕ 

របបអាហារដែលមានវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនប្រភេទដូចជាជាតិដែក សាច់(សាច់គោជាដើម) សណ្តែក ធញ្ញជាតិ បន្លែស្លឹកបៃតង និងផ្លែឈើផ្សេងៗទៀតអាចជួយអ្នកបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]