យោងតាមប្រភពពត៌មានពីគេហទំព័រ oddity បានអោយដឹងថា មានព្រឹត្តិការណ៍ដ៏ធំសប្បើម អស្ចារ្យមួយ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេស ហូឡង់ កាលពីពេល ថ្មីៗនេះ ដែលវាជា ព្យុហយាត្រា ដែលយកផ្កាស្រស់ៗ មកតំរៀបចេញជារូបរាងផ្សេងៗ ដើម្បីអោយអ្នកចូលរួម ជាង ៥ម៉ឺននាក់ បានទស្សនានូវស្នាដៃរបស់ពួកគេ។

ព្យុហយាត្រានេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក៏ជាព្យុហយាត្រាផ្កា ដ៏ធំបំផុតផងដែរ នៅក្នុងពិភពលោក ដោយសារតែ គេបានយកផ្ការាប់លានទង  មកប្រើប្រាស់សំរាប់ ការតុបតែងរបស់ពួកគេ។ ហើយព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន ដោយសារមាន ការចូលរួម ស្ម័គ្រចិត្ត ពីប្រជាជនជាច្រើនសិបនាក់ របស់ទីក្រុងនិមួយៗរបស់ពួកគេ ដើម្បី ប្រកួតប្រជែងគ្នា យកជ័យលាភី ការរៀបចំបានល្អ និងមានសោភ័ណភាពស្រស់ស្អាតបំផុត នៅក្នុងការដង្ហែរនៃព្យុហយាត្រានេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងការរៀបចំតុបតែងនេះ មិនមែនយកតែផ្កានោះទេ គឺមានដូចជា ក្រដាសរឹង ដែក និងយានយន្តសំរាប់ដឹក ជាដើម ដើម្បីជំនួយអោយមាន ភាពរឹងមាំបាន។ នៅមុនព្យុហយាត្រានេះមកដល់ គឺសមាជិករបស់ពួកគេនិមួយៗ បានមកបោះតង់ នៅជុំវិញ កន្លែងប្រារព្ធពិធី ដើម្បីងាយស្រួលក្នុងការរៀបចំ របស់ពួកគេ។ យ៉ាងណាមិញ សមាជិក និមួយៗ មានតួនាទីក្នុងការបំពេញ រៀងៗខ្លួន បន្ទាប់ពីបានពិភាក្សា ផ្តល់យោបល់ទៅវិញ ទៅមករួចនោះ ហើយនៅមុន ព្យុហយាត្រា ចំនួន ៣ថ្ងៃ គឺជាពេលវេលា ដែលពួកគេមាន ការមមាញឹកបំផុត ដើម្បីធ្វើវាអោយរួចរាល់។

សូមទស្សនា រូបភាព និង វីដេអូ ខាងក្រោមជាមួយខ្មែរឡូតទាំងអស់គ្នា ៖

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះព្យុហយាត្រានេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]