ម៉ាឡេស៊ី៖ ក្រោយពី កែវ សុខផេង បានបង្ហើបថា នឹងផ្លាស់ទៅលេងនៅលីកបរទេសកាលពីប៉ុន្មានថៃ្ងមុន ប៉ុន្ដែមិនទាន់បង្ហើបថាជាក្លិបអ្វីនោះ ពេលនេះការសម្ងាត់ត្រូវបានទម្លាយហើយ គឺរូបគេនឹងផ្លាស់ទៅលេងនៅក្លិប PKNP FC (Perak State Development Corporation Football Club) ដែលស្ថិតក្នុងលីកកំពូល នៃប្រទេសម៉ាឡេស៊ី។
កិច្ចសន្យាថ្មីនេះ មានរយៈពេល១ឆ្នាំ ដែលធ្វើអោយ សុខផេង ក្លាយជាកីឡាករកម្ពុជាទី២ ដែលផ្ទេរទៅ Malaysia Super League បន្ទាប់ពី ធារី ចន្ថាប៊ីន។ ក្រៅពីនេះក្រុម PKNP FC ក៏បានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Gi Sung Yeon អតីតមិត្តរួមក្រុម សុខផេង ដែលទើបអស់កុងត្រាពីក្លិបភ្នំពេញក្រោនផងដែរ។
សូមបញ្ជាក់ថា ក្លិប PKNP FC បានបញ្ចប់រដូវកាលរបស់ខ្លួននៅលីកកំពូលម៉ាឡេស៊ី ឆ្នាំ២០១៧នេះ ក្នុងចំណាត់ថ្នាក់ទី៧ ហើយពេលនេះក្លិបបានទិញកីឡាករជាច្រើន ដើម្បីពង្រីងក្រុមសម្រាប់យុទ្ធនាការ ការប្រកួតសម្រាប់ឆ្នាំ២០១៨៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]