ចិន៖ មន្ត្រីជនជាតិចិនមួយរូប ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់ពីប្រពន្ធរបស់មន្ត្រីរូបនោះ បានទាត់គិលានុបដ្ឋាយិការដែលកំពុងពរពោះ៦សប្តាហ៍ ចំត្រង់ពោះ។

ប្រពន្ធចិត្តអប្រិយ ទាត់គិលានុបដ្ឋាយិការឡើងរលូតកូន ត្រូវគេបញ្ឈប់ពីការងារ

តាមរយៈសារព័ត៌មាន Chutian Metropolis Daily បានឲ្យដឹងថា ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីថ្ងៃទី ០៨ ធ្នូ ២០១៧កន្លងទៅនេះ នៅឯមន្ទីរពេទ្យមួយកន្លែង នាទីក្រុង Tongshan ខេត្ត Hubei ប្រទេសចិន។

គិលានុបដ្ឋាយិការងគ្រោះមួយរូបដែលមានឈ្មោះថា Zhu បានព្យាយាមចាក់ថ្នាំឲ្យក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ដែលជាកូនរបស់ប្តីប្រពន្ធមួយគូ។ រឿងហេតុក្តៅគគុកបានកើតឡើងនៅពេលដែលនាងបានប្រាប់ក្មេងប្រុសនោះឲ្យឈប់កម្រើក ដើម្បីឲ្យនាងអាចចាក់ថ្នាំឲ្យគេបានដោយសុវត្ថិភាព។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីថ្ងៃទី ០៨ ធ្នូកន្លងទៅនេះ

នៅពេលដែលនាងចាក់ថ្នាំ ក្មេងប្រុសនោះស្រាប់តែស្រែកយំយ៉ាងខ្លាំង រហូតធ្វើឲ្យម្តាយរបស់គេ​ខឹងនឹងគិលានុបដ្ឋាយិកានោះ។ មិនបង្អង់យូរ ស្ត្រីជាម្តាយក្មេងប្រុសនោះ ក៏បានរុញ និងទាត់គិលានុបដ្ឋាយិកាដែលកំពុងពរពោះ៦សប្តាហ៍ចំត្រង់ពោះតែម្តង។

ម្តាយរូបនេះក៏បានទាត់គិលានុបដ្ឋាយិការ ដែលកំពុងពរពោះ៦សប្តាហ៍នេះ ចំត្រង់ពោះ

តាមរយៈវីដេអូបានបង្ហាញថា ស្ត្រីជាម្តាយរូបនោះ បានចាប់បោចសក់គិលានុបដ្ឋាយិកា ខណៈដែលមិត្តរូមការងារផ្សេងៗទៀតព្យាយាមបំបែកអ្នកទាំងពីរចេញពីគ្នា។ គេក៏បានឃើញគិលានុបដ្ឋាយិកានោះ អង្គុយចុះទៅនឹងដី ស្រែកយំផងដែរ។

នាងអាចប្រឈមមុខនឹងការរលូតកូន

បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រកូល Zhu បានហូរឈាមយ៉ាងខ្លាំង ហើយនាងត្រូវបានគេបញ្ជូនទៅកាន់ផ្នែកសម្ភព និងរោគស្ត្រី  ព្រោះនាងអាចប្រឈមនឹងការរលូតកូន។

បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង លោក Xu Lianglu ដែលត្រូវជាស្វាមីរបស់ស្ត្រីបង្កហេតុ ត្រូវបានគេបណ្តេញចេញពីការងារ បើទោះបីជាលោក មិនបានលូកដៃនៅក្នុងហេតុការណ៍នេះក៏ដោយ។

លោក Xu Lianglu ដែលត្រូវជាស្វាមីរបស់ស្ត្រីបង្កហេតុ ត្រូវបានគេបណ្តេញចេញពីការងារ

គួរបញ្ជាក់ថា ស្វាមីរបស់ស្ត្រីជាម្តាយ មានមុខតំណែងជាមន្ត្រីគ្រប់គ្រងទីក្រុង។ ស្របពេលដែលអត្តសញ្ញាណរបស់ជនបង្កហេតុ មិនទាន់ត្រូវបានគេបង្ហាញនោះទេ និងការស៊ើបអង្កេតនៅតែបន្តធ្វើនៅឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]