ភ្នំពេញ៖ វីជេ អាណូ ដែលប្រិយមិត្តបានស្គាល់មកហើយថាជា តារាសម្តែង និងជាពិធីការិនីមួយរូបដ៏មានប្រជាប្រិយភាពមួយរូប។

ជាការពិតណាស់តារារូបនេះ ក៏បានបាត់មុខពីសិល្បៈជាច្រើនឆ្នាំ តែពេលនេះនាងបានវិញចូលសិល្បៈវិញហើយ ឃើញថានៅតែមានល្បីល្បាញដដែល រហូតទទួលបានការងារជាបន្តបន្ទាប់ ។

ប្រិយមិត្តប្រហែលជាមិនបានចាប់អារម្មណ៍ទេ វីជេ អាណូ មានអាយុ ៤០ឆ្នាំហើយ តែមើលរូបសម្រស់វិញ មិនចាញ់តារាក្មេងៗនោះទេ នៅតែស្រស់ស្អាត មិនផ្លាស់ប្ដូរច្រើនទាល់តែសោះ។

ជាក់ស្តែង ថ្មីៗនេះ គេឃើញ វីជេ អាណូ បានបង្ហោះរូបថតមួយសន្លឹក ដែលរូបថតនោះ ថតក្នុងឆ្នាំ ២០០៣ បើគិតមកទល់ពេល កន្លងផុតទៅអស់រយៈពេល ១៤ឆ្នាំមកហើយ។ បើប្រៀបធៀបមើលទៅ ក្នុងរូបថត និងពេលបច្ចុប្បន្ន គឺនៅតែស្អាត និងក្មេងជាងវ័យតែម្ដង ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

វីជេ អាណូ ពេលបច្ចុប្បន្ន
វីជេ អាណូ ពេលបច្ចុប្បន្ន
វីជេ អាណូ ពេលបច្ចុប្បន្ន
វីជេ អាណូ កាលពី១៤ឆ្នាំមុន (២០០៣)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ អាណូ