ភ្នំពេញ៖ តារាស្រីដែលអាច បកស្រាយបទចម្រៀងបាន២ភាសាបានយ៉ាងល្អ ប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា សុខ សីឡាលីន កំពុងតែធ្វើឲ្យមហាជន ងឿងឆ្ងល់ ថានាងនឹងផ្លាស់ប្តូរទ្រនំរបស់ខ្លួនបន្ទាប់ពីឃើញរូប ប៉ុន្មានសន្លឹកដែលរូបនាងបង្ហោះកាលពីម្សិលមិញ។

ជាក់ស្តែង កាលពីម្សិលមិញនេះផងដែរ កញ្ញា សុខ សីឡាលីន បានបង្ហោះរូប ប៉ុន្មានសន្លឹកនៅក្នុងស្ទូឌីយ៉ូថតចម្រៀងជាមួយ កញ្ញា មាស សុខសោភា ដោយបានសរសេរCaptionថា៖ “បញ្ចូលបទថ្មីសម្រាប់ការងារជាតិ។ ភ្លាមៗជាមួយបងភា”។

យ៉ាងណាមិញ បើទោះជាគ្មានការសរសេរច្បាស់លាស់ បញ្ជាក់អំពីសកម្មភាពរបស់នាង ថាកំពុងធ្វើអ្វីជាមួយ កញ្ញា មាស សុខសោភា ឲ្យពិតប្រាកដនោះ ប៉ុន្តែអ្នកគាំទ្រ របស់នាងមួយចំនួន នៅតែគិតថា នាងនឹងអាចផ្លាស់ប្តូរទ្រនំទៅ ផលិតកម្មថោន ដូចតារាដទៃទៀត ដែលទើបតែ ចាកចេញពីផលិតកម្មរស្មីហង្សមាស កាលពីពេលថ្មីៗ កន្លងទៅនេះ។

ទោះជាយ៉ាងក្តី ខ្មែរឡូត មិនទាន់បានទទួលព័ត៌មានច្បាស់លាស់ណាមួយ អំពីកញ្ញា សុខ សីឡាលីន ចំពោះបញ្ហាមួយនេះនោះទេ។ ចំពោះព័ត៌មានលម្អិត ខ្មែរឡូត នឹងបញ្ជាក់នាពេលក្រោយទៀត៕ 

សកម្មភាព កញ្ញា សុខ សីឡាលីន នៅក្នុង ស្ទូឌីយ៉ូជាមួយ កញ្ញា មាស សុខសោភា
សកម្មភាព កញ្ញា សុខ សីឡាលីន នៅក្នុង ស្ទូឌីយ៉ូជាមួយ កញ្ញា មាស សុខសោភា
សកម្មភាព កញ្ញា សុខ សីឡាលីន នៅក្នុង ស្ទូឌីយ៉ូជាមួយ កញ្ញា មាស សុខសោភា
សកម្មភាព កញ្ញា សុខ សីឡាលីន នៅក្នុង ស្ទូឌីយ៉ូជាមួយ កញ្ញា មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា