តារាចម្រៀងប្រុស Jay Chou បានកើតនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ១៩៧៩ គឺជាតារាចម្រៀងដែលមកពី តៃវ៉ាន់ ហើយក៏ជាអ្នកនិពន្ធ តួសម្តែង ផលិតករ និងជាចាងហ្វាងផងដែរ។

នៅក្នុងឆ្នាំ ១៩៩៨ Jay Chou បានបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការប្រកួតទេពកោសល្យមួយ ដែលគាត់បានបង្ហាញនូវសមត្ថភាពលេងព្យ៉ាណូ និងការនិពន្ធបទចម្រៀង។ ពីរឆ្នាំក្រោយមក គាត់ក៏បានធ្វើការរហាត់ច្រៀងចម្រៀងបុរាណ។ ក្រោយមកទៀតតារាចម្រៀងរូបនេះ បានផ្សំតន្រ្តីចិនជាមួយនឹងតន្រ្តីភាគខាងលិច ដើម្បីឲ្យបានចង្វាក់ R&B , Rock , និងចង្វាក់ Pop ហើយយកទៅឲ្យតារាចម្រៀងផ្សេងច្រៀង។

ក្នុងឆ្នាំ ២០០០ Jay Chou បានបញ្ចេញអាល់ប៊ុមចម្រៀងរបស់ខ្លួនផ្ទាល់ ដែលមានឈ្មោះថា "Jay"។ តាំងពីពេលនោះមក គាត់ក៏បានបញ្ចេញអាល់ប៊ុមចម្រៀងជាបន្តបន្ទាប់ ក្នុងមួយឆ្នាំគាត់បានបញ្ចេញមួយអាល់ប៊ុម ដែលធ្វើឲ្យគាត់មានឈ្មោះល្បីល្បាញពាសពេញតំបន់អាស៊ី មានដូចជាប្រទេស Taiwan, China, Hong Kong, Japan, Malaysia, Indonesia, India, Singapore, Thailand, Vietnam។

យ៉ាងណាម៉ិញតារាចម្រៀងរូបនេះ គឺមានចរិតលក្ខណៈកំប្លែង រួសរាយ និងចូលចិត្តតែងខ្លួនធ្វើជាមនុស្សស្រីផងដែរ ព្រោះនៅពេលខ្លៈគាត់ត្រូវតុបតែងខ្លួនជាមនុស្សស្រី ដើម្បីដើរតួល្ខោន ឬរឿងអ្វីមួយ។

តើប្រិយមិត្តទាំងអស់គ្នាយល់ថា Jay Chou តែងខ្លួនដូចជាមនុស្សស្រីដែរឬទេ? សូមមើលរូបខាងក្រោម៕

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]