ភ្នំពេញ៖ តារាសម្តែងភេទទី៣ កញ្ញា លាង សុធា ហៅ ប៉ុបពី ហាក់ដូចជាស្ងប់ស្ងាត់ទីផ្សារការងារនៅក្នុងវិស័យសិល្បៈ ស្រាប់តែពេលនេះប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា រកស្វាមីដែលមិនប្រកាន់ខ្លួនជាប្រុសកែភេទ។

រឿងមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលេងបណ្តាញសង្គមជាច្រើន ដែលតារាសម្តែងភេទទី៣រូបនេះ ប្រកាសជាសាធារណៈយ៉ាងដូច្នេះ។ 

តារាសម្តែងភេទទី៣ ប៉ុបពី

ផ្អែកតាមបណ្តាញសង្គមហ្វេសប៊ុកមួយ ដែលតែងតែស្វែងរកអ្វីដែលប្លែកៗ និងថ្មីៗពីតារាប្រទេសកម្ពុជា បានលើកឡើងថា៖

«ជាថ្មីម្ដងទៀតហើយ បន្ទាប់ពីស្រ្តីម៉េម៉ាយសាច់សខ្ចី ប្រកាសរកស្វាមីតាមហ្វេសប៊ុក ឥឡូវនេះបវរកញ្ញាឯកលេខ ១ ភេទទីបី ប៉ុបពី ដែលជាប់ចំណាត់ថ្នាក់ជាភេទទីបីស្អាតបំផុតនៅកម្ពុជា សូមប្រកាសរកស្វាមីតាមហ្វេសប៊ុកដែរ ដោយ ប៉ុបពី ចង់បានស្វាមីដែលមិនប្រកាន់ថាខ្លួនជាប្រុសកែភេទ និងមានមុខរបរមួយដែលសមរម្យ និងមានចិត្តស្មោះត្រង់ ដែលមានអាយុចាប់ពី ៣០ឆ្នាំឡើង ។

គួរបញ្ជាក់ផងដែរថា ប៉ុបពី ជាបវរកញ្ញាភេទទីបី ដែលទទួលបានជ័យលាភីលេខ ១ កាលពីឆ្នាំ ២០០០ ក្នុងកម្មវិធី នាទីចុងក្រោយ និងជាកញ្ញាឯកភេទទីបី ដំបូងបង្អស់របស់កម្ពុជា ពិតមែនថា ប៉ុបពី ជាភេទទីបី តែបើនិយាយពីសម្រម់ ប៉ុបពី ស្អាតជាងមនុស្សស្រីពិតប្រាកដជាច្រើននាក់ តារារូបនេះបានរៀបរាប់ថា ( មានមនុស្សជាច្រើនប្រហែលជាមើលមកថា ខ្ញុំនេះប្រហែលជាមានសង្សារពីមួយទៅមួយ រឺក៏ខ្ញុំនេះត្រូវការតែបុរសអ្នកមាន តែការពិត ខ្ញុំគឺជាមនុស្សឯកា មិនត្រូវបានអ្នកណាផ្តល់សេចក្តីស្រលាញ់មួយដែលយូរអង្វែង ខ្ញុំក៏ជាមនុស្សដែលមានបេះដូងដែរ ហើយខ្ញុំមិនដែលគិតថាខ្ញុំជាប្រុសនោះទេ ខ្ញុំតែងតែគិតថា ខ្ញុំគឺជាមនុស្សស្រី ហើយខ្ញុំក៏ចង់បានស្វាមីដូចជាមនុស្សស្រីដទៃទៀតដែរ ) ប៉ុបពីថ្លែង ។ ដូច្នេះប្រសិនបើបងប្អូនបុរសៗមានចំណាប់អារម្មណ៍ចង់បាន ប៉ុបពី ធ្វើជាភរិយា សូមទំនាក់ទំនងមានមកកាន់អាខោនហ្វេសប៊ុករបស់ ប៉ុបពី ផ្ទាល់ដែលមានឈ្មោះជាអក្សរឡាតាំង Leang Sothea»៕ 

តារាសម្តែងភេទទី៣ ប៉ុបពី
តារាសម្តែងភេទទី៣ ប៉ុបពី
តារាសម្តែងភេទទី៣ ប៉ុបពី
តារាសម្តែងភេទទី៣ ប៉ុបពី
សាររបស់ផេក Movie Star Research

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី