បរទេស៖ ការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League បានរកឃើញហើយ ថាតើក្រុមណានឹងត្រូវជួបក្រុមណា កាលពីល្ងាចម្សិលមិញនេះ។

ក្នុងនោះដែរ ម្ចាស់ការពារតំណែងជើងឯក Real Madrid នឹងត្រូវប្រឈមមុខនឹងក្រុមដែលសម្បូរដោយកីឡាករល្អៗ គឺ Paris-Saint Germain ខណៈដែល Barcelona នឹងត្រូវប៉ះក្រុមជើងឯកអង់គ្លេស Chelsea។

ចំណែកឯ គូប្រកួតគួរចាប់អារម្មណ៍ផ្សេងទៀតមានដូចជា ក្រុមមកពីអីុតាលី Juventus ប៉ះក្រុមមកពីអង់គ្លេស Tottenham Hotspur, Basel ប៉ះក្រុម Manchester City, Porto ប៉ះ Liverpool, Sevilla ប៉ះ Manchester United, Sharkhtar Donetsk និង Bayern Munich ប៉ះ Besiktas។

ការប្រកួតជើងទីមួយ នឹងត្រូវធ្វើឡើងថ្ងៃទី១៣ ទី១៤ ខែកុម្ភៈ ឬថ្ងៃទី២០ ទី២១ ខែកុម្ភៈ។ ចំណែកឯជើងទីពីរនៅថ្ងៃទី៦ ទី៧ ខែមីនា ឬថ្ងៃទី១៣ ទី១៤ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ៕ 

លទ្ធផលការចាប់ឆ្នោតយប់មិញ
Man Utd
Man City
Tottenham
Liverpool
Barcelona
PSG
Chelsea
Real Madrid
ការចាប់ឆ្នោតកាលពីម្សិលមិញ
ការចាប់ឆ្នោតកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]