(ភ្នំពេញ)៖ ពិតជារឿងមួយដ៏មានអត្ថន័យ និងជារឿងអបអរសាទរ សម្រាប់តារាចម្រៀងប្រុស ប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ ដែលទទួលបានពានរង្វាន់មានឈ្មោះថា «ខលឈ័ររ៉ល អេមបាសាឌ័រ របស់ប្រទេសចិន ( Cultural Ambassador of ZhengZhou)» ដោយក្នុងនោះលោកបានពាំនាំ ពានរង្វាន់មួយនេះ យ៉ាងថ្មីសន្លាង ដែលរូបលោកផ្ទាល់ មានមោទនភាពជាខ្លាំង ដោយបានបង្ហាញការសម្ដែងរបស់លោក ទៅកាន់មនុស្សជាតិ បានឃើញ។

ជាការពិតណាស់ លោក ឆន សុវណ្ណរាជ គឺជាតារាចម្រៀងប្រុស តែម្នាក់គត់ប្រចាំផលិតកម្មហង្សមាស ដែលមានឱកាសចូលរួម នៅក្នុងព្រឹត្តិការណ៏ដ៏ធំមួយ នៅប្រទេសចិន មានឈ្មោះថា «មហោស្រពតន្រ្តីចម្រៀងអាស៊ាន»។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងរឹតបន្តឹងមិត្តភាព រវាង ចិន និងអាស៊ាន ដោយក្នុងនោះ លោក ឆន សុវណ្ណារាជ ត្រូវបានកម្មវិធី កោះហៅអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមសម្ដែងនៅព្រឹត្តិការណ៍នោះ។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀង មានយ៊ីអ៊ុនកំពុងត្រូវប៉ាន់ខាងលើ ក៏មានចំណែកជួយឲ្យប្រទេសកម្ពុជា មានមុខមាត់ ដោយបង្ហាញពីសិល្បៈវប្បធម៌ចម្រៀង ទៅកាន់ជាតិសាសន៍ដទៃ ស្ដាប់កម្សាន្ត ដែលធ្វើឲ្យពួកគេបានស្គាល់ កាន់តែច្បាស់ពីវប្បធម៌របស់កម្ពុជា។

ជាមួយគ្នានេះដែរ លោក ឆន សុវណ្ណរាជ ក៏សម្ដែងនូវអារម្មណ៍រំភើប និងរីករាយជាខ្លាំង ដែលបាននាំយកទង់ជាតិប្រទេសកម្ពុជា ទៅដល់ប្រទេសចិន ដើម្បីចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍មហោស្រព តន្ត្រីមិត្តភាពចិន អាស៊ាន ២០១៧ នេះ៕

ឆន សុវណ្ណរាជ កាន់​ពាន​រង្វាន់​
ឆន សុវណ្ណរាជ កាន់​ពាន​រង្វាន់​
ឆន សុវណ្ណរាជ កាន់​ពាន​រង្វាន់​

ប្រភព : khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ឆន សុវណ្ណរាជ