ភ្នំពេញ៖ វិស័យកែសម្ផស្ស កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ យុវវ័យនាពេលបច្ចុប្បន្ន ក្នុងនោះក៏តារាសិល្បៈស្រីល្បីៗ មួយចំនួន សម្រេចចិត្ត ទៅវះកាត់ ដល់ក្រៅប្រទេស ទៀតផង។

បើទោះជាបែបនេះពិតមែន ក៏មានតារាមួយចំនួន នៅតែមិនហ៊ានប្រថុយមុខខ្លួន ជាមួយនឹងស្នាមកំាបិតដែរ ពោលគឺមានអ្នកនាង ពេជ្រ សោភា នេះតែម្ដង។

ដោយ ម្ចាស់បទ«ផឹកលួងខ្លួនឯង» រូបនេះ បានដាច់ចិត្តទម្លាយប្រវត្តិពិតច្បាស់ៗ លើបណ្ដាញសង្គម ផ្លូវការរបស់ខ្លួនថា៖ «មុខខ្ញុំគ្មានជាតិជ័រទេ ហើយក៏មិនទាន់ប៉ះមុខកាំបិតសូម្បីបន្តិច ចាំអាយុ៤០ចាំកែ »។

សារនេះស្ដែងឲ្យគ្រប់គ្នាបានដឹងថា អ្នកនាង ពេជ្រ សោភា មិនធ្លាប់បានប៉ះមុខកាំបិតសូម្បីបន្តិច ឡើយ មិនថា តាំងពីមុនឬក្រោយចូលសិល្បៈ នោះទេ៕ 

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
សារដែលអ្នកនាង ពេជ្រ សោភា បានបង្ហោះលើបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា