ភ្នំពេញ៖ តារាចម្រៀង រាងស្ដើង មុនស្រស់ សម្រស់បាន កញ្ញា អេនជី ហាក់ស្ងាត់បាត់មុខពីវិស័យសិល្បៈ តែបែរជាមមាញឹក និងរបររកស៊ីជាច្រើនមុខ ជាមួយអនាគតស្វាមីទៅវិញ។

បើទោះជា មិនសូវចេញមុខដូចមុន ពិតមែន តែកេរ្តិ៍ឈ្មោះរបស់តារាស្រីវ័យក្មេងរូបនេះ បានដិតជាប់អារម្មណ៍ ប្រិយមិត្តអ្នកគាំទ្រ រួចទៅហើយ។

ជាក់ស្ដែង ជារឿយៗ គេកម្រឃើញកញ្ញា អេនជី បង្ហោះសារបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនលើបណ្ដាញសង្គមខ្លាំងណាស់ ប៉ុន្តែមុននេះមិនប៉ុន្មានម៉ោង ស្រាប់តែកញ្ញាដាច់ចិត្តទម្លាយសារមួយ អត្ថន័យចាក់ដោតបេះដូងតែម្ដង។

ដោយក្នុងនោះកញ្ញា អេន ជី  បានសរសេររៀបរាប់ថា៖ «ធ្វើអ្វីក៏ដោយក៏ត្រូវការតស៊ូទើបជោគជ័យ ថ្ងៃនេះឃើញខ្ញុំក្រមិនប្រាកដថាស្អែកខ្ញុំនៅតែក្រនោះទេ កុំមើលងាយគេ កុំសើចយំគេការប្រឹងប្រែងមិនអោយយើងក្រទេ » ៕

តារាចម្រៀង រាងស្ដើង មុនស្រស់ សម្រស់បាន កញ្ញា អេន ជី
តារាចម្រៀង រាងស្ដើង មុនស្រស់ សម្រស់បាន កញ្ញា អេន ជី
តារាចម្រៀង រាងស្ដើង មុនស្រស់ សម្រស់បាន កញ្ញា អេន ជី
សារដែលកញ្ញា អេន ជី បានបង្ហោះលើបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី