បច្ចុប្បន្ន អត្រាកំណើន ភាគរយនៃនារីដែលជោគជ័យ លើគ្រប់វិស័យ បានកើនឡើង ជាលំដាប់ មើលទៅហាក់ខុស ប្លែកដាច់ពីជំនាន់មុនៗ តែម្ដង ឧទាហរណ៍ជាក់ស្ដែង ដូចជាកម្រិតនៃការសិក្សា របស់នារីសព្វថ្ងៃ ក៏អាចរៀនបានខ្ពស់ និងមានការងារល្អៗ មិនចាញ់បុរសដែរ ។

ទន្ទឹមនឹងមានភាពខ្លាំង បែបនេះ ស្រ្តីដែលជោគជ័យ ទាំងនោះរមែង ជួបបញ្ហា ដោយដើរហួសលើវិថីគូ ពោល គឺជីវិតគ្រួសារ ដែលត្រូវរៀបការមានកូន ដែលជាច្បាប់ធម្មជាតិរបស់មនុស្សស្រី គ្រប់រូប។

ក្នុងនោះ ក៏មានមូលហេតុមួយចំនួន ដែលធ្វើឲ្យនារីដែលឆ្លាត ហើយជោគជ័យ មិនងាយយកស្វាមី៖

រូបតំណាង

១. មោទនភាពចំពោះខ្លួនឯង៖ កំពុងតែដើរដល់ផ្លូវនេះ អ្នកដែលជោគជ័យ តែងតែមានមោទនភាពខ្លាំងចំពោះ សមត្ថភាពខ្លួនឯង ហើយក៏មិនត្រូវការឲ្យបុរសណាម្នាក់ ប្រាប់ពីមោទនភាព ដែលខ្លួនមាននោះដែរ ព្រោះតែពួកគេ បានជឿជាក់លើគំនិតខ្លួនឯងច្បាស់ជាង អ្វីៗទាំងអស់។ យូរៗទៅ ធ្វើឲ្យពួកគេ លែងខ្វល់ នឹងជីវិតគូ រហូតលែងចង់បានស្វាមីក៏ថាបាន។

២. ស្រលាញ់ពេលវេលាច្រើនជាងស្រលាញ់មនុស្សប្រុស៖ ចំណុចនេះ ស្រ្តីដែលជោគជ័យគ្រប់រូប តែងតែងជួបគ្រប់គ្នា ព្រោះពួកគេ មិនចង់បង់ខាតពេលអត់បានការ លើការណាត់ជួប ដំណើរកម្សាន្ត ច្រើននោះទេ ដោយសុខចិត្តចំណាយពេលទាំងនោះ លើការងារ ឬរបររកស៊ីវិញ ទើបធ្វើឲ្យដៃគូពិបាកក្នុងការសាងទំនាក់ទំនង។ ក្នុងនោះដែរ ពេលវេលារបស់ពួកគេ ពិតជាសំខាន់ណាស់ ក្នុងមួយនាទី ដូច្នេះពួកគេ មិនចង់រវល់ នឹងរឿងស្នេហា និងរឿងរៀបការនោះទេ។ 

៣.មិនត្រូវការជំនួយពីបុរស ៖ ទន្ទឹមមានគ្រប់យ៉ាងក្នុងដៃ នារីខ្លាំងទាំងនោះ ពិតជាមិនត្រូវ ជំនួយពីបុគ្គលណាឡើយ ព្រោះពួកគេ អាចធ្វើបាន ដោយមិនចាំបាច់ មានគូស្នេហ៍។ ហើយូរទៅៗ ធ្វើឲ្យពួកគេ គិតថា ការមានស្នេហា វាមិនសំខាន់ សម្រាប់ពួកគេ ទៀតហើយ ព្រោះថា គេអាចចាត់ចែង រឿងគ្រប់យ៉ាងដោយខ្លួនឯង។

រូបតំណាង

៤. សុភមង្គលជារបស់អ្នក៖ ចំណុចនេះ វាតែងកើតឡើង លើនារីដែលមានភាពខ្លាំង ព្រោះនាង មិនព្រមបណ្ដោយ ឱ្យបុរសណាម្នាក់ ក្លាយជាហេតុផលសម្រាប់បំផ្លាញ សុភមង្គលរបស់ខ្លួនឡើយ។ ដោយសុខចិត្តបង្កើត ក្ដីសុខដោយខ្លួនឯង វិញប្រសើរជាង។ ជាពិសេស  ពួកគេ តែងគិតថា នៅពេលយក ស្វាមីមក ក្នុងពេលនេះ វានឹងអាចធ្វើឲ្យ សុភមង្គលលែងមាន ដូចជា ការដើរកម្សាន្តតែឯង ឬជួបជុំជាមួយនឹង មិត្តភក្តិជាដើម។​ ក្នុងនោះដែរ បើតាមការស្រាវជ្រាវបានដឹងថា នារីដែលជោគជ័យ រមែងចង់រស់នៅម្នាក់ឯង ច្រើនមានសង្សារ ដោយសារតែខ្លាច បាត់បង់ក្តីសុខរបស់ពួកគេ។

៥.ជ្រើសរើសដៃគូ ៖ បុរសទន់ខ្សោយមិនអាចដឹងពីរបៀបស្រលាញ់ស្ត្រីរឹងមាំបានទេ។ ហើយក៏មិនដឹងថាត្រូវធ្វើអ្វី ជាមួយនារីប្រភេទនេះឡើយ ចំពោះនារីដែលជោគជ័យ រមែងរើសយក បុរសម្នាក់ដែលមានភាពរឹងមាំ ទើបសាកសមនឹងស្នេហាដែលខ្លួនចង់បាន ហើយវាជាហេតុផលពិបាកបំផុត ព្រោះតម្រូវការរបស់មនុស្សស្រី ប្រភេទនេះ ដែលមិនងាយ មានបុរសណា អាចបំពេញបានគ្រប់ចន្លោះទេ និយាយឲ្យចំទៅ គឺមិនងាយ ធ្វើឲ្យ​នារីជោគជ័យ បាក់ចិត្តស្រលាញ់នោះទេ។

រូបតំណាង

៦.មានអារម្មណ៍ថា មិនសាកសម៖ ភាពមិនប្រក្រតីនឹងកើតឡើង លើនារីដែលជោគជ័យ ព្រោះ អ្នកទាំងនោះ តែងតែបង្ហាញតម្រូវការខ្ពស់ជ្រុល រហូតមើលមិនឃើញចំណុចល្អរបស់មនុស្សដទៃក្បែរខ្លួន ហើយបែរជាគិតថាគ្មានអ្នកណា ដែលសាកសម ជាមួយនឹងខ្លួននោះឡើយ។ មិនតែប៉ុណ្ណោះ នៅពេលគេ មានអ្វីគ្រប់យ៉ាង នៅក្នុងដៃ គេអាចនឹងគិតថា រូបគេ ស្ទើរតែ មិនចាំបាច់ មានស្វាមី​ក៏ថាបាន ហើយតែងគិតថា បុរសៗ គឺមិនស្មើនឹងគេឡើយ។ ចំពោះចំណុចនេះហើយ ទើបធ្វើឲ្យ នារីជោគជ័យមួយចំនួន មិនងាយសម្រេចចិត្ត យកស្វាមី ដូចជា អ្នកដទៃ ដោយសារតែ ការគិតថា មនុស្សប្រុស​មិនសាកសម នឹងពួកគេ។

៧.មានអារម្មណ៍ថា កំពុងប្រកួតប្រជែង៖ ស្រី្តដែលខ្លាំង តែងចូលចិត្តការប្រកួតប្រជែង តែមិនមែនលើស្នេហាទេ គឺលើការងារ មុខជំនួញ ដូច្នេះវាមិនសាកសម ជាមួយនឹងចរិតដែល ត្រូវមកហត់នឿយ រឿងស្នេហា បែបនេះទេ។ ជាពិសេស ពួកគេ តែងតែយកខួរក្បាលទៅគិត រឿងរកលុយ ជាងរឿង រកនឹកថា ត្រូវយកចិត្ត និងត្រូវមើលថែ សង្សារបែបណា។ ក្នុងនោះ ពួកគេ មិនដែលខ្វល់ថា ពួកគេ នឹងមានស្នេហា ឬក៏អត់ ព្រោះក្នុងចិត្តរបស់ពួកគេ មានតែការប្រកូតប្រជែងតែប៉ុណ្ណោះ។

៨. ជួបមនុស្សប្រុសដែលមិនឲ្យតម្លៃ៖ អ្វីដែលស្រ្តីរឹងមាំ ត្រូវការបំផុត គឺការឲ្យតម្លៃនាងខ្ពស់ ប៉ុន្តែចំពោះបុរសខ្លាំងពូកែ និងមានសមត្ថភាព មួយចំនួន មិនងាយមើលឃើញចំណុចទាំងនោះទេ ចង់មិនចង់ វាងាយនឹងប្រេះឆា ខណៈដែលពួកគេ បានជួបបុរសបែបនេះ។ ក្នុងនោះ នារីជោគជ័យ តែងចង់ឲ្យគេឯង សរសើរ និងផ្តល់តម្លៃ ទៅលើគេ ខ្ពស់ លើសពីការរពឹង ដូច្នេះហើយ ត្រង់ចំណុចនេះ ទើបធ្វើឲ្យ នារីជោគជ័យ មិនសូវមើលឃើញ បុរស ដែលមិនសូវឲ្យតម្លៃនាង បើទោះបីជា​ ម្នាក់នោះ មានទ្រព្យសម្បត្តិ ដូចជានាងក៏ដោយ។

រូបតំណាង

៩ .ចង់បានការងារច្រើនជាងចង់បានបុរស៖ ស្ត្រីទន់ខ្សោយ មួយចំនួនរមែងជ្រើសរើសដើរតាមបុរសបង្កើតគ្រួសារ ដោយបោះបង់ការងារ ឬអាជីពខ្លួន តែ ចំពោះស្ត្រីដែលខ្លាំង មួយចំនួន ប្រាកដជា ជ្រើសរើសដើរតាមក្តីប្រាថ្នារបស់ពួកគេ ហើយពួកគេ​ ចង់បានការងារច្រើនជាងបុរស ដោយមិនខ្វល់ថា ខ្លួនជាស្រីនោះទេ ព្រោះតែរូបគេ ចង់ឲ្យអ្នកផ្សេងមើលមក ជាមនុស្សអស្ចារ្យម្នាក់​​​ ដោយមានអ្វីជារបស់ខ្លួនឯង។ ហេតុដូចនេះហើយ​ ទើបធ្វើឲ្យពួកគេ មិនសូវខ្វល់ខ្វាយ ពីរឿងស្នេហា។

១០.ខ្លាចរើសខុស ៖ គ្មាននារីដែលសុខចិត្ត រស់នៅតែឯងគ្មានស្នេហា ឬអ្នកយល់ចិត្តទេ តែបារម្ភខ្លាំង បំផុតគឺការជ្រើសរើសដៃគូខុស ដូច្នេះ បើអាចពួកគេ នឹងរើសយក ការនៅម្នាក់ឯងជាជាងរស់នៅជាមួយ មនុស្សដែលខ្លួនរើសខុស។ ជាពិសេស សម្រាប់នារីដែលជោគជ័យ គឺមានប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការរើសស្វាមី ដោយពួកគេ បានគិត និងជ្រើសរើស ល្អិតល្អន់បំផុត។

រូបតំណាង

១១.អ្នកវិភាគ៖ ស្រីដែលជោគជ័យ ទាំងនោះ មិនត្រឹមតែឆ្លាតទេ ពួកគេក៏ជាអ្នកវិភាគ យ៉ាងខ្លាំងពូកែ ក្នុងការមើលលើទង្វើរបស់មនុស្ស ថាជាបុគ្គលបែបណាឲ្យប្រាកដ។ ដូច្នេះវាកម្រមាន បុរសល្អដែលឆ្លងផុត ការវិភាគរបស់នារីទាំងនេះណាស់។ ជាពិសេស សូម្បីមានចំនុចមិនល្អ តែមួយចំនុច ក៏ពួកគេ នឹងមិនរើសបុរសនោះ ជាស្វាមីនោះទេ ព្រោះទម្រាំគេ សម្រេចចិត្ត ថាយកម្នាក់ណា ជាគូ គឺមិនងាយ ដូចជាមនុស្សស្រីធម្មតាឡើយ។

១២.រស់ដោយខ្លួនឯង៖ ពួកគេពិតជាមានមធ្យោបាយដើម្បីរស់នៅដោយខ្លួនឯង ហើយមិនចាំបាច់ ត្រូវការអ្នកណា មកចិញ្ចឹម ផ្គត់ផ្គង់ ឬតែមិនចង់បានស្នេហា ថែមទៀត ។ នេះជាហេតុផល ដែលពួកគេមិនព្រមទទួលយក មនុស្សម្នាក់ទៀត ទាំងដែលខ្លួននាង មានលទ្ធភាពគ្រប់គ្រាន់ មើលថែខ្លួនឯងបាន។ ក្នុងនោះ ក៏មាននារីមួយចំនួន សុខចិត្ត រស់នៅម្នាក់ឯង ជារៀងរហូត ដោយមិនខ្វល់ថា​មាន ស្វាមី ឬក៏អត់នោះទេ ព្រោះថា ពួកគេ មានអ្វីគ្រប់យ៉ាង។

១៣.គ្មានភាពអន្ទះអន្ទែង៖ ចំណុចនេះ ពួកគេច្បាស់ខ្លួនឯងណាស់ថា មិនសូវខ្វល់ អន្ទះសារ ចង់បានអ្នកណា។​ ជាពិសេស​ ពួកគេ មិនសូវចង់បាន ស្វាមីប៉ុន្មាននោះទេ បើទោះបីអាយុរបស់ពួកគេ កាន់តែជ្រទៅមុខក៏ដោយ ក៏ពួកគេ មិនមានចិត្តអន្ទះសារនោះដែរ។ បើតាមការសិក្សាបានឲ្យដឹងថា អារម្មណ៍របស់នារីជោគជ័យ ភាគច្រើន តែងតែបែបនេះ គឺសឹងតែ៨០ភាគរយ ដែលពួកគេ មិនយកអារម្មណ៍ ទៅគិតរឿងទាំងនេះ។

រូបតំណាង

១៤.ច្បាស់ពីវិធីការពារខ្លួន៖ បុរសព្រាន មួយចំនួនចូលមិនចុះ ជាមួយនឹង នារីប្រភេទនេះទេ ព្រោះពួកគេបានដឹងពី របៀបការពារខ្លួនឯង ធ្វើយ៉ាងណាទើប មានសុវត្ថិភាព ដូច្នេះទើបមិនងាយទទួលយកឥទ្ធិពល ស្នេហា តាមការលួងលោម។ ហើយជាពិសេសសម្រាប់ បុរសដែលពួកគេ និយាយផ្អែម ក៏មិនអាចធ្វើឲ្យ នារីជោគជ័យ បាក់ចិត្តស្រលាញ់នោះដែរ ដែលអាចនិយាយបានថា ពួកគេ មានចរិតរឹងមាំ និង ដឹងគ្រប់យ៉ាង ពីវិធីទាក់ទងរបស់បុរស៕

ប្រភព៖ thoughtcatalog/theodysseyonline

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]