ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយ ដោយកាលពីប៉ុន្មានថ្ងៃមុននេះ រាជនីKpop កញ្ញា CL បានមកធ្វើការសម្តែង លើឆាកតន្រ្តីដ៏ធំសម្បើមជាលើកដំបូង នៅក្នុងទឹកដីកម្ពុជា ដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមទស្សនា។

ជាក់ស្តែង នៅក្នុងនោះផងដែរ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ជាពិសេស ទៅលើការតុបតែងខ្លួន ក៏ដូចជារូបសម្រស់របស់តារាស្រីរូបនេះផងដែរ។

រាជនីKpop កញ្ញា CL

ជាការពិតណាស់ អ្នកគាំទ្រសង្កេតឃើញថា សម្រស់នៅខាងក្រៅ របស់តារាចម្រៀងស្រី CL គឺនៅតែស្រស់ស្អាត ឬអាចនិយាយបានថា កាន់តែស្រស់ស្អាតជាងនៅក្នុងទូរទស្សន៍ទៅទៀត។ បន្ថែមពីនេះ គឺនាងតែងតែភ្ជាប់ជាមួយនឹង ស្នាមញញឹមរួសរាយរាក់ទាក់ ដាក់អ្នកគាំទ្ររបស់ខ្លួនថែមទៀតផង។

លើសពីនេះទៅទៀតនោះ តាមរយៈរូបថតមួយចំនួន ដែលថតបានដោយអ្នកគាំទ្រ យើងក៏បានចាប់អារម្មណ៍ពីទំហំជើងរបស់ រាជនីKpop CLផងដែរ។ ថ្វីត្បិតតែ ទំហំជើងរបស់តារាស្រីរូបនេះ មិនសូវជាវែងស្អាត ដូចជាតារាKpopដទៃទៀត ប៉ុន្តែតារាស្រីរូបនេះ មើលទៅក៏នៅតែស្រស់ស្អាត ឡូយ ជាមួយនឹងស្ទាយតុបតែងខ្លួនបែប Queen Kpop របស់នាងផងដែរ៕ 

រាជនីKpop កញ្ញា CL
រាជនីKpop កញ្ញា CL
រាជនីKpop កញ្ញា CL
រាជនីKpop កញ្ញា CL
រាជនីKpop កញ្ញា CL
រាជនីKpop កញ្ញា CL
រាជនីKpop កញ្ញា CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]