ឪឡឹកត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយ ជួយបំពេញជាតិទឹកក្នុងខ្លួន ដែលជួយធ្វើឱ្យរាងកាយមានសំណើម និងអាចជួយបង្កើនកម្រិតទឹកនោមបានល្អប្រៀបបីដូចជាការបញ្ចេញជាតិពុលចេញពីក្នុងខ្លួនផងដែរ។ ក្រៅពីសាច់ឪឡឹក សូម្បីតែសម្បកដែលអ្នកតែងតែយល់ថាឥតប្រយោជន៍នោះ ក៏សម្បូរទៅដោយអាហារបំប៉ន និងវីតាមីនល្អៗមិនចាញ់សាច់ឪឡឹកប៉ុន្មាននោះដែរ។

ដូច្នេះឈប់បោះសម្បកឪឡឹកចោល ព្រោះវាអាចជំនួយដល់សុខភាពបានច្រើនយ៉ាងដូចជា៖

ក្រៅពីសាច់ឪឡឹក សូម្បីតែសម្បកដែលអ្នកតែងតែយល់ថាឥតប្រយោជន៍នោះ ក៏សម្បូរទៅដោយអាហារបំប៉ន និងវីតាមីនល្អៗមិនចាញ់សាច់ឪឡឹកប៉ុន្មាននោះដែរ

# ជួយដល់ការហាត់ប្រាណ

ក្រោយពីការហាត់ប្រាណរួច ការទទួលទានទឹកសម្បកឪឡឹកដែលសម្បូរទៅដោយ Citrulline និង អាមីណូអាស៊ីត (Amino Acid) អាចជួយសម្រួលការឈឺចាប់នៃសាច់ដុំ និងរបួសរាងកាយផ្សេងៗពីការហាត់ប្រាណបានយ៉ាងប្រសើរ។ ដូច្នេះនៅក្នុងរបបអាហារទទួលទានក្រោយហាត់កីឡារបស់អ្នក គួរតែមានបូកផ្សំនឹងទឹកឪឡឹកមួយកែវនេះផងដែរ។

ក្រោយពីការហាត់ប្រាណរួច ការទទួលទានទឹកសម្បកឪឡឹកដែលសម្បូរទៅដោយ Citrulline និង អាមីណូអាស៊ីត (Amino Acid) អាចជួយសម្រួលការឈឺចាប់នៃសាច់ដុំ និងរបួសរាងកាយផ្សេងៗពីការហាត់ប្រាណបានយ៉ាងប្រសើរ

# ជំនួយសុខភាពផ្លូវភេទ

សារធាតុ Citrulline ដែលមាននៅក្នុងសម្បកឪឡឹកអាចជួយបង្កើនសមត្ថភាពផ្លូវភេទឱ្យកាន់តែល្អប្រសើរជាងមុនសម្រាប់អ្នកដែលបាត់បង់ចំណង់ផ្លូវភេទ។ ជាពិសេសនោះ អាចជួយបង្កើនសុខភាពផ្លូវភេទឱ្យកាន់តែខ្លាំងថ្លា ថែមទាំងអាចប្រឆាំង និងការពារការងាប់អវយវៈភេទរបស់បុរសបានផងដែរ។

សារធាតុ Citrulline ដែលមាននៅក្នុងសម្បកឪឡឹកអាចជួយបង្កើនសមត្ថភាពផ្លូវភេទឱ្យកាន់តែល្អប្រសើរជាងមុនសម្រាប់អ្នកដែលបាត់បង់ចំណង់ផ្លូវភេទ

# ជួយដល់ការសម្រកទម្ងន់

សម្បកឪឡឹក ថែមទាំងសម្បូរទៅដោយជាតិកាកសសៃហ្វៃបឺ (Fiber) ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត និងមិនសូវឃ្លានចំណីអាហារដូចមុនបានផងដែរ ដែលទាំងនេះសុទ្ធតែមានផលល្អបំផុត សម្រាប់អ្នកដែលចង់ធ្វើការសម្រកទម្ងន់។ ក្រៅពីនេះ សម្បកឪឡឹក ថែមទាំងអាចជួយបញ្ចេញជាតិទឹកចោលតាមរយៈទឹកនោម ជួយឱ្យអ្នកស្រកទម្ងន់បានកាន់តែឆាប់ទៀតផង។

សម្បកឪឡឹក ថែមទាំងសម្បូរទៅដោយជាតិកាកសសៃហ្វៃបឺ (Fiber) ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត និងមិនសូវឃ្លានចំណីអាហារដូចមុនបានផងដែរ

# ជួយគ្រប់គ្រងសម្ពាធឈាម

ដោយសារតែសម្បកឪឡឹកអាចជួយបញ្ចេញជាតិទឹកតាមរយៈទឹកនោម មិនចាញ់សាច់ខាងក្នុងនោះ វាបានជួយធ្វើឱ្យជាតិទឹកអាចជួយលាងសម្អាតសសៃឈាម ថែមទាំងជួយធ្វើឱ្យសម្ពាធឈាមរបស់អ្នកស្ថិតក្នុងកម្រិតធម្មតាទៀតផង។ តាមការស្រាវជ្រាវថ្មីៗក៏បានរកឃើញដែរថា ការទទួលទានទឹកសម្បកឪឡឹកជាប្រចាំ ក៏អាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់បានផងដែរ។

តាមការស្រាវជ្រាវថ្មីៗក៏បានរកឃើញដែរថា ការទទួលទានទឹកសម្បកឪឡឹកជាប្រចាំ ក៏អាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់បានផងដែរ

# ជំនួយសុខភាពតម្រងនោម/បំពង់នោម

សម្បកឪឡឹកអាចជួយការពារមេរោគបាក់តេរីដែលមាននៅក្នុងផ្លូវបង្ហូរនោម ថែមទាំងអាចជួយធ្វើឱ្យមុខងារតម្រងនោមធ្វើការបានប្រសើរឡើង ជំនួយប្រព័ន្ធតម្រងនោមរបស់អ្នក មានសុខភាពល្អទៀតផង។ ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយថា ការបញ្ចេញទឹកនោមចោលកាន់តែច្រើន អាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ ដូចជាការបណ្តេញជាតិពុលពីក្នុងខ្លួនយ៉ាងអ៊ីចឹងដែរ។

សម្បកឪឡឹកអាចជួយការពារមេរោគបាក់តេរីដែលមាននៅក្នុងផ្លូវបង្ហូរនោម ថែមទាំងអាចជួយធ្វើឱ្យមុខងារតម្រងនោមធ្វើការបានប្រសើរឡើង

# ទប់ស្កាត់ជំងឺមហារីក

សម្បកឪឡឹកមានផ្ទុកទៅដោយសារធាតុ Lycopene ដ៏ច្រើនលើសលប់ ជួយធ្វើឱ្យសារធាតុប្រឆាំងអុកស៊ីតកម្មកាន់តែមានប្រសិទ្ធភាពនៅក្នុងការជួយកាត់បន្ថយជំងឺមហារីកកាចសាហាវបានដល់ទៅ ៣៤ភាគរយឯណោះ។

សម្បកឪឡឹកមានផ្ទុកទៅដោយសារធាតុ Lycopene ដ៏ច្រើនលើសលប់ ជួយធ្វើឱ្យសារធាតុប្រឆាំងអុកស៊ីតកម្មកាន់តែមានប្រសិទ្ធភាពនៅក្នុងការជួយកាត់បន្ថយជំងឺមហារីកកាចសាហាវបានដល់ទៅ ៣៤ភាគរយឯណោះ

ចំណាំ៖ អ្នកអាចប្រើប្រាស់សម្បកឪឡឹកសម្រាប់ទទួលទានគ្រប់រូបភាពមិនថាតែយកសម្បកជាបន្លែសម្រាប់ស្លទទួលទាន ជាទឹកផ្លែឈើក្រឡុកស្រស់ៗ ដាំធ្វើជាតែ ការយកធ្វើជាដំណាប់ និងសម្រាប់ប្រជាជនខ្មែរភាគច្រើនយកមកធ្វើជាជ្រក់សម្រាប់ទទួលទានបានច្រើនថ្ងៃជាដើម។ ប៉ុន្តែកុំភ្លេចថា ត្រូវជ្រើសរើសតែឪឡឹកធម្មជាតិ គ្មានជាតិគីមីបានហើយ ជាពិសេសកុំភ្លេចលាងទឹកឱ្យបានស្អាតផងមុននឹងយកមកទទួលទាន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]