កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ក្រុម BTS គឺជាក្រុមចម្រៀងមួយប្រចាំនៅក្នុងប្រទេសកូរ៉េដែលបានកសាងកេរ្តិ៍ឈ្មោះឲ្យល្បីសោះសាយទាំងឆាកជាតិ និងឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ ក្រុមមួយនេះមានអ្នកគាំទ្រយ៉ាងច្រើនលើសលុប ព្រោះតែពួកគេចូលចិត្តចម្រៀងជាភាសាកូរ៉េដែលក្រុមទើបតែរីកមួយនេះបានផលិត។ ក៏ប៉ុន្តែ មានមហាជនជាច្រើនបានលើកជាចម្ងល់ថា ប្រសិនបើក្រុមមួយនេះមានអ្នកគាំទ្រជាតិ និងអន្តរជាតិដ៏ច្រើនលើសលុបបែបនេះ ហេតុអ្វីបានជាគេមិនចេញបទចម្រៀងជាភាសាអង់គ្លេសសុទ្ធដើម្បីបំពេញតម្រូវការអ្នកគាំទ្រ?

ក្រុម BTS ជាមួយអ្នកគាំទ្ររបស់ខ្លួន

ដើម្បីបកស្រាយនៅចម្ងល់មួយនេះ លោក Bang Shi Hyuk ដែលជាអ្នកចាត់ការទូទៅប្រចាំផលិតកម្ម Big Hit Entertainment បានរៀបរាប់ឲ្យដឹងថា៖

ក្រុម BTS នឹងមិនបញ្ចេញបទចម្រៀងជាភាសាអង់គ្លេសសុទ្ធនោះទេ ព្រោះអនាគត និងគោលបំណងរបស់ក្រុមមួយនេះ គឺមានភាពវែងឆ្ងាយជាងនេះទៅទៀត។ អ្នកគាំទ្រ BTS ទាំងអស់ គឺគាំទ្រអ្វីដែល BTS កំពុងតែធ្វើ ហើយគេក៏មិនចង់ឲ្យ BTS ផ្លាស់ប្តូរនោះដែរ។
លោក Bang Shi Hyuk ដែលជាអ្នកចាត់ការទូទៅប្រចាំផលិតកម្ម Big Hit Entertainment

លោកក៏បានបន្ថែមនូវពាក្យប៉ុន្មានម៉ាត់ទៀតថា៖

ខ្ញុំគិតថាវាជារឿងមួយដ៏ខុសឆ្គង ដែលយើងបង្រៀនក្រុម BTS ឲ្យច្រៀងជាភាសាអង់គ្លេស។ ព្រោះនៅពេលដែលពួកគេចេះច្រៀងហើយ ពួកគេក៏រត់ទៅចុះកុងត្រា ច្រៀងឲ្យផលិតកម្មអាមេរិក។ ឥឡូវនេះ ពួកយើងកំពុងតែធ្វើការយ៉ាងមមាញឹក ដើម្បីបង្ហាញថា ភាពជោគជ័យរបស់ BTS គឺមិនមែនពឹងផ្អែកតែទៅលើទីផ្សារចម្រៀងជាភាសាអង់គ្លេសឡើយ។
ក្រុម BTS

គួរបញ្ជាក់ផងដែរថា នៅក្នុងន័យនេះ លោក Bang Shi Hyuk ដែលជាអ្នកចាត់ការទូទៅប្រចាំផលិតកម្ម Big Hit Entertainment ចង់និយាយថា លោកចង់ឲ្យក្រុម BTS មានអត្តសញ្ញាណមួយប្រចាំខ្លួនឯង។ ហើយលោកចង់ឲ្យអ្នកគាំទ្រទាំងអស់ស្រលាញ់ពេញចិត្តចំពោះអ្វីដែល BTS កំពុងតែធ្វើ៕

ក្រុម BTS
ក្រុម BTS ជាមួយអ្នកគាំទ្ររបស់ខ្លួន
ក្រុម BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]