ភ្នំពេញ៖ តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា ក្រៅពីមាន រូបសម្រស់ស្រស់ស្អាត រួសរាយ លេងសើចច្រើន នាងថែមទាំង មានចិត្តសប្បុរសធម៌ទៀតផង។ 

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាព ជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុករបស់នាង ដែលបានចូលរួមការងារមនុស្សធម៌ ដែលជាការចូលរួមរបស់នាង ជាចំណែកមួយ នៃការជួយដល់ សិស្សនិស្សិតដែលខ្វះខាត។ 

ទង្វើរបស់នាង បានធ្វើឲ្យអ្នកគាំទ្រ តាមបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនមានការភ្ញាក់ផ្អើល និង បានសរសើររូបនាងមិនដាច់ថា តារាចម្រៀងស្រីរូបនេះ មានរូបរាងស្អាត រួសរាយ ហើយថែមទាំងចិត្តល្អ។

គូរបញ្ជាក់ថា កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ននេះ នាងគឺជាពិធីការិនី ហើយក៏ជាតារាចម្រៀង និងជាតារាសម្តែងមួយរូប ដែលសម្បូរទៅដោយទេពកោសល្យពេញខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រៀមចេញចម្រៀង Original Song ដែលជាសេចក្ដីត្រូវការរបស់ទស្សនិកជន នៅក្នុងវិស័យចម្រៀងផងដែរ៕

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា