(ភ្នំពេញ)៖ Full MV បែបស្រើបស្រាល «នឹកបង៥០%ផង» របស់ អែន ឌី ដែលដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះ ទីបំផុតបានចេញ Full MV ហើយ ខណៈកាលពីពេលថ្មីៗនេះ គណនីផ្លូវការរបស់លោក អែនឌី បានបង្ហោះចូលទៅ មិនទាន់បានប៉ុន្មានផង គេសង្កេតឃើញថា ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។

បទ «នឹកបង៥០%ផង» ជាការបកស្រាយ ដោយ លោក អេនឌី ធ្វើឲ្យទស្សនិកជនទស្សនាហើយ កើនកម្ដៅរាប់អង្សាពេញខ្លួន ព្រោះថាឈុតក្ដៅសាច់ជាច្រើន ត្រូវបានតារាសម្ដែងសិចស៊ី ឌុច លីដា និង មេម៉ាយចាយរាង សុខ សុម៉ាវត្តី សម្ដែងម៉ាអស់ដៃ ដោយគ្មានការខ្លាចញញើតមុខកញ្ចក់ កាមេរ៉ាឡើយ។

បើនិយាយពីឈុតស្រើបស្រាល តួអង្គស្រីទាំងពីរខាងលើ សម្ដែង ដូចជាសកម្មភាពពិតៗ ឲ្យលោក អេនឌី ឱបថើប បបោសអង្អែលតាមចិត្ត ដូចជាលេងស្និទ្ធស្នាលណាស់ ព្រោះមានឈុតជញ្ជក់មាត់នឹងគ្នាទៀតផង។

នៅក្នុងនោះ កញ្ញា ឌុច លីដា និង សុខ សោម៉ាវត្តី បានឈ្លោះប្រកែកគ្នាដណ្ដើមលោក អែនឌី ដែលជាប្រុសសាវា ខ្លួន១ចង់ជិះទូក២។ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍តាំងពីដំបូងមកម្ល៉េះថា បទថ្មី របស់លោកអែនឌីនេះថា គ្រាន់តែចេញ Trailer ភ្លាម មានភាពខុសប្លែកពីបទផ្សេងៗបាត់ទៅហើយ ព្រោះថា គេកម្រឃើញតារាស្រីល្បីឈ្មោះ២ដួង កញ្ញាឌុច លីដា និងមេម៉ាយកូន១ អ្នកនាងសុខ សោម៉ាវត្តី លេងប៉ះគ្នាក្នុងបទចម្រៀង តែមួយបែបនេះណាស់ ហេតុនេះហើយតាមរយៈការសម្ដែង វៃតបគ្នានៅក្នុងចម្រៀងនេះ គេសម្គាល់ឃើញថា ថ្វីដៃនៃការសម្ដែងរបស់តារាស្រីទាំង២ដួងនេះ ខ្លាំងៗដូចគ្នា ដែលពិបាកក្នុងការកំណត់ថា មួយណាខ្លាំងជាង ព្រោះម្នាក់ៗ សុទ្ធតែមានទេពកោសល្យផ្សេងៗគ្នា។ នៅក្នុងនោះដែរអ្នកនាង សុខ សុម៉ាវត្តី សម្ដែងជាតួអង្គពិសពុលខ្លាំង។ ចំណែកឯឌុច លីដា វិញ រឹតតែកាចឆ្នាស់ខ្លាំង ក្នុងបទចម្រៀង។

ចង់ដឹងថា Full MV ស្រើបស្រាល «នឹកបង៥០%ផង» របស់ អែន ឌី មានសាច់រឿងប្រទាក់ក្រឡាគ្នា និងមានឈុតក្ដៅរោលរាលខ្លាំងយ៉ាងណា សូមទស្សនាវីដេអូ ដូចខាងក្រោម

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី