កាលពីពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួនបាននិយាយថា ពិភពលោក នឹងងងឹតក្នុងរយៈពេល ៣ថ្ងៃ។ តែយោងទៅតាមការស្រាវជ្រាវរបស់ ខ្មែរឡូត បន្ថែមទៀត បានឲ្យដឹងថាទាំងនេះគឺជា រឿងប្រឌិត ឬក៏ប្រហែលជាយល់ច្រលំ ព្រោះតែមិនមានភស្ដុតាងច្បាស់លាស់ពី អង្គការណាសានោះទេ។ 

យ៉ាងណាមិញ យោងទៅតាមគេហទំព័រ ណាសា បានបញ្ជាក់ឲ្យដឹងថា រឿងពិភពលោកនឹងងងឹតក្នុងរយះពេល ៣ថ្ងៃ មិនអាចទៅរួចទេ។ វាជាការពិតដែល នៅថ្ងៃ ២១ ខែ ធ្នូ ឆ្នាំ ២០១២ នឹងមានព្រឹត្តិការណ៍ Winter Solstice ដែលផែនដី យើងនឹងទទួលភាពងងឹតច្រើនជាងគេ នៅក្នុងថ្ងៃនេះ ដោយសារផែនដី ទៀលទៅទិសខាងជើង ធ្វើអោយ ប៉ូលខាងជើងរបស់ផែនដីងៀក ឆ្ងាយពីព្រះអាទិត្យ។ Winter Solstice កើតឡើងជារៀងរាល់ឆ្នាំ ហើយជាថ្ងៃដែលយើងទទួលភាពងងឹតជាងគេ។ 

 Urban Myth ក៍បានបញ្ជាក់ថារឿងនេះ គ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះដែរ។

កែសម្រួលដោយ ម៉ា

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]