ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀង Original Song អេដា បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន តាមរយៈការចេញបទចម្រៀងថ្មីៗជាច្រើនបន្តបន្ទាប់តម្រូវតាមចំណូលចិត្តមិត្តយុវវ័យ។

ហើយថ្មីៗនេះតារាចម្រៀង Original Song អេដា បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានបង្ហាញនូវមុខមាត់ពិតរបស់គូស្នេហ៍ខ្លួន ដែលមានឈ្មោះថាលោក អេលែន តាន់។

ក្រោយប្រកាសថាជាគូស្នេហ៍នឹងគ្នាជាសាធារណៈរួចមក គេតែងឃើញអ្នកទាំងពីរថតរូបផ្អែមល្ហែមជាមួយគ្នាឥតដាច់ បង្ហាញនៅក្នុងបណ្តាញសង្គម។

តារាចម្រៀង អេដា និងគូស្នេហ៍

ហើយនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ តារាចម្រៀងស្រី អេដា ក៏មានគម្រោង ធ្វើដំណើរកម្សាន្តឆ្លងឆ្នាំនៅក្រៅប្រទេស យ៉ាងសប្បាយរីករាយជាមួយនឹងគូស្នេហ៍ខ្លួនផងដែរ។

ដោយនៅក្នុងនោះអ្នកនាង អេដា បានប្រាប់នៅលើអ៊ីនស្តារក្រាមថានឹងមានការទៅកម្សាន្តក្នុងបុណ្យ Christmas និងរាប់ថយក្រោយឆ្លងឆ្នាំសកល នៅក្នុងទីក្រុងLondon ជាមួយនឹងគូស្នេហ៍ យ៉ាងផ្អែមល្ហែមទៀតផង៕

ទស្សនារូបភាពខាងក្រោម៖  

សាររបស់តារាចម្រៀង អេដា ដែលបានផុសនៅក្នុងបណ្តាញអ៊ីនស្តារក្រាម
តារាចម្រៀង អេដា និងគូស្នេហ៍
តារាចម្រៀង អេដា និងគូស្នេហ៍
តារាចម្រៀង អេដា និងគូស្នេហ៍
តារាចម្រៀង អេដា និងគូស្នេហ៍
តារាចម្រៀង អេដា និងគូស្នេហ៍
តារាងដំណើរកម្សាន្តចុងឆ្នាំនេះ របស់តារាចម្រៀង អេដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា