ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ព្រោះខ្ញុំស្រលាញ់អ្នក» ដែលធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលមែនទែន ដោយបទចម្រៀងមួយនោះ បកស្រាយដោយតារា៥ដួង ដែលរួមផលិតកម្មតែមួយ មានដួចជាលោក នី រតនា លោក ឃុន វុត្ថា លោក សយ រតនៈ លោក នួន សុធារ័ក្ស និងលោក ឃី សុឃុន។

យ៉ាងណាមិញ ពួកគេសុទ្ធតែជា តារាដែលធ្លាប់ជាបេក្ខភាព ប្រលងចម្រៀងនៅក្នុងទូរទស្សន៍រស្មីហង្សមាស។ ហើយមិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងមួយបទនេះ កំពុងទទួលការចាប់អារម្មណ៍ យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ លើបណ្តាញសង្គម។

ក្នុងនោះផងដែរ សម្រាប់បទចម្រៀងមួយនេះ ទាំងអត្ថន័យ និងសាច់ភ្លេង ពិតជាពិរោះ និងត្រូវចិត្តយុវវ័យច្រើននាពេលបច្ចុប្បន្ននេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

រូបភាព នៅក្នុងបទចម្រៀង «ព្រោះខ្ញុំស្រលាញ់អ្នក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា