បរទេស៖ មិត្ដស្រីរបស់កំពូលតារាបាល់ទាត់ Cristiano Ronaldo បាននិយាយថា ចំណងស្នេហ៍រវាងពួកគេទាំងពីរ កាន់តែស្និទ្ធស្នាល និងមានភាពផែ្អមលែ្ហមជាងមុនទៅទៀត ក្រោយពីពួកគេទាំងពីរ ទទួលបានកូនដំបូង កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។

នាង Georgina Rodriguez បានផ្ដល់កំណើតកូនស្រីដំបូងឈ្មោះថា Alana Martina កាលពីថៃ្ង១២ ខែវិច្ឆិកា កន្លងទៅ ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ អ្នកម្តាយវ័យក្មេងទើបតែ ២៣ឆ្នាំរូបនេះ បាននិយាយអំពីទំនាក់ទំនងរបស់នាង និង Ronaldo ក្នុងទស្សនាវដ្តីមួយថា៖

«កូនដំបូងនេះ គឺបានធ្វើឲ្យទំនាក់ទំនងរបស់ពួកយើង កាន់តែជិតស្និទ្ធជាងមុន។ ពួកយើងរីករាយជាងពេលណាៗទាំងអស់។ នៅពេលដែលភ្ញាក់ពីគេង រឿងដំបូងដែលត្រូវធើ្វនោះគឺថើប និងអោបកូនរបស់ពួកយើង។ ដាក់ពួកគេនៅលើកៅអីតូច ហើយមើលពួកគេអំឡុងពេលពួកគេញុំាអាហារពេលព្រឹក។ ត្រូវប្រាកដថា ពួកគេមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ» ។  

នាង Georgina Rodriguez ផ្ដល់កំណើតកូនស្រីដំបូង

នាង Georginz បានបន្ថែមទៀតថា «ទំនាក់ទំនងរវាងខ្ញុំ និងគាត់ (Ronaldo) គឺមានភាពល្អប្រសើរណាស់ ហើយនៅពេលដែលខ្ញុំនៅក្បែរគាត់ គឺខ្ញុំមានអ្វីៗគ្រប់យ៉ាង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសេចក្ដីស្រលាញ់ និងការយកចិត្ដទុកដាក់» ។  

នាង Georginz និងមិត្ដប្រុសរបស់នាង Ronaldo

គិតមកទល់ពេលនេះ Cristiano Ronaldo មានកូនចំនួន ៤នាក់ហើយ ដោយកូនច្បងនោះគឺ Cristiano JR ខណៈកូនទី២ និងទី៣ គឺជាកូនភ្លោះឈ្មោះ Eva និង Mateo ដែលបានកើតកាលពីពាក់កណ្ដាលឆ្នាំនេះ ស្របពេលកូនចុងក្រោយ គឺជាកូនដំបូងរបស់គេ និងមិត្ដស្រីនាង Georgina Rodriguez ឈ្មោះ Alana Martina ៕ 

នាង Georginz
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]