សកម្មភាព ទម្លាប់ និងរបបចំណីអាហារទទួលទាន គឺពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ។ ជាធម្មតា យើងតែងតែមានរឿងជាច្រើនដែលត្រូវធ្វើ និងមានរបស់របរជាច្រើនដែលត្រូវទិញ ហើយសកម្មភាពទាំងអស់នោះដែលយើងតែងតែធ្វើជាប្រចាំ អ្នកប្រហែលជាគិតថាជារឿងធម្មតា និងគ្មានផលប៉ះពាល់អ្វីទាំងអស់មែនទេ? ប៉ុន្តែអ្វីដែលអ្នកមិនបានដឹងនោះ សកម្មភាព និងរបស់របរដែលនៅជុំវិញខ្លួនរបស់អ្នកមួយចំនួន បែរជាអាចជះឥទ្ធិលដល់សុខភាពរបស់អ្នកដោយមុនដឹងខ្លួនទៅវិញ។

ពេលនេះអ្នកប្រហែលជាកំពុងតែភ័យ និងបារម្ភហើយមែនទេ? មិនមែនជាបញ្ហា ពេលនេះយើងនឹងរៀបរាប់ពីសកម្មភាព និងរបស់របរប្រើប្រាស់មួយចំនួនបង្ហាញមិត្តអ្នកអាន ជ្រាបជាចំណេះដឹង។

តោះ! មកតាមដានការៀបរាប់នូវ ចំនុចសំខាន់ៗទាំង ៩ ខាងក្រោមទាំងអស់គ្នា៖

៩. ដបទឹកផ្លាស្ទិច ឬជ័រ

គ្រប់ផលិតផលដបធ្វើចញពីផ្លាស្ទិក និងជ័រ ផលិតឡើងពីជាតិ Polycarbpnate ប្លាស្ទិកដែលវាអាចបង្កជាមេរោគបាក់តេរីគីមីម្យ៉ាងមានឈ្មោះថា Bisphenol-A(BPA)។ ជាតិគីមី ទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទាំងមូលដូចជា ប៉ះពាល់ដល់កោសិកា ការរីកលូតលាស់នៃរាងកាយ ថាមពលរាងកាយ និងប្រព័ន្ធបន្តពូជជាដើម។

ជាតិគីមីនេះសុទ្ធតែអាចប៉ះពាល់ទាំងអស់គ្រប់លក្ខខណ្ឌ ជាពិសេសពាក់ព័ន្ធនឹងកម្តៅដែលដែលផ្ទុកតែម្តង នៅពេលដែលស្ថិតនៅក្នុងសីតុណ្ហភាពធម្មតា ឬត្រជាក់វានឹងមិនបញ្ចេញជាតិគីមីនោះទេ ឬក៏ពេលខ្លះអាចមានជាតិគីមីតិចៗដែរ តែប្រសិនជាផ្ទុកទឹកកាន់តែក្តៅ ចំហាយគីមីរឹតតែមានកាន់តែច្រើនឡើងផងដែរ។

ចំណាំ៖ ប្រសិនជាអាចចៀសបាន អ្នកមិនគួរប្រើដបទឹកជ័រ ឬផ្លាស្ទិកនោះទេ អ្នកគួរតែប្តូរប្រើដបទឹកដែលធ្វើពី កែវ ប៉សឺឡែន ដីឥដ្ឋ ឬដបអ៊ីណុកជាដើម (Polyethylene plastic) សម្រាប់ដាក់ទឹក ជាពិសេសគឺដាក់ទឹកក្តៅតែម្តង។

គ្រប់ផលិតផលដបធ្វើចញពីផ្លាស្ទិក និងជ័រ ផលិតឡើងពីជាតិ Polycarbpnate ប្លាស្ទិកដែលវាអាចបង្កជាមេរោគបាក់តេរីគីមីម្យ៉ាងមានឈ្មោះថា Bisphenol-A(BPA)។ ជាតិគីមី ទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទាំងមូល

៨.ទឹកផ្លែឈើ និងផ្លែឈើក្រៀម

ទឹកផ្លែឈើត្រូវបានគេដឹងថាអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ដោយសារតែបរិមាណជាតិស្ករដ៏ច្រើនលើសលប់ ។ ឯចំណែកផ្លែឈើក្រៀមវិញ ក៏ត្រូវបានគេដឹងផងដែរថា សម្បូរទៅដោយជាតិស្ពាន់ធ័រឌីអុកស៊ីត (Sulfur Dioxide) ដែលត្រូវបានគេប្រើសម្រាប់រក្សាចំណីអាហារឱ្យទុកបានយូរ។

ដូច្នេះអ្នកដែលមានជំងឺហឺត ឬ ជំងឺទាក់ទងនឹងអាលែក្សីជាតិគីមីរក្សាចំណីអាហារ (Sulfite sensitive) មិនគួរទទួលទានចំណីអាហារទាំងនេះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់បាន។

ចំណាំ៖ ដើម្បីចៀសវាងអាហារដែលផ្ទុកនូវជាតិគីមី អ្នកគួរតែស្វែងរកផលិតផលដែលផលិតពីធម្មជាតិ និងអាហារក្រៀមដែលមិនមានសារធាតុផ្ទុកឱ្យរក្សាបានយូរ ។ ត្រូវចាំថាអាហារធម្មជាតិ និងអាហារដែលល្អចំពោះសុខភាពមិនអាចរក្សាទុកបានយូរទេ លើកលែងតែអាហារដែលទុកឱ្យកកក។ ម្យ៉ាងទៀត ប្រសិនជាអ្នកមានបញ្ហាប្រតិកម្មនឹងអាហារដែលផ្ទុកគីមីអ្នកត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់ ។

ទឹកផ្លែឈើត្រូវបានគេដឹងថាអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ដោយសារតែបរិមាណជាតិស្ករដ៏ច្រើនលើសលប់ ។ ឯចំណែកផ្លែឈើក្រៀមវិញ ក៏ត្រូវបានគេដឹងផងដែរថា សម្បូរទៅដោយជាតិស្ពាន់ធ័រឌីអុកស៊ីត

៧.ការវេចខ្ចប់អាហារឆ្អិនស្រាប់

ក្រដាសខ្ចប់ ឬថង់សម្រាប់ខ្ចប់ម្ហូបអាហារចំអិនស្រាប់ដូចជាបឺហ្គឺភាគច្រើនជាក្រដាសដែលជក់ខ្លាញ់មានសារធាតុ Florinated អាចប៉ះពាល់ដល់សុខភាព និងការរីកលូតលាស់របស់ក្មេងតូចៗ។ មជ្ឈមណ្ឌលស្រាវជ្រាវបានរកឃើញថា ក្រដាសខ្ចប់ទាំងអស់នេះ អាចបង្អាក់ការធំរីកលូតលាស់ទាំងរាងកាយ និងអត្តចរិត ជាពិសេសអាចបង្អាក់អរម៉ូនពីធម្មជាតិ ថែមទាំងបង្កើនកម្រិតកូឡេស្តរ៉ល និងបង្កជាហានិភ័យនៃជំងឺមហារីកផងដែរ។

ចំណាំ៖ ដើម្បីចៀសវាងសារធាតុគីមីមួយនេះ អ្នកមិនគួរទទួលទានអាហារចម្អិនស្រាប់ដែលវេចខ្ចប់ក្រដាស់នោះទេ យកល្អទទួលទានអាហារដែលដាក់ចានទើបជាការប្រសើរ។

ក្រដាសខ្ចប់ ឬថង់សម្រាប់ខ្ចប់ម្ហូបអាហារចំអិនស្រាប់ដូចជាហែមបឺហ្គឺភាគច្រើនជាក្រដាសដែលជក់ខ្លាញ់មានសារធាតុ Florinated អាចប៉ះពាល់ដល់សុខភាព និងការរីកលូតលាស់របស់ក្មេងៗតូច

៦. កញ្ចប់ពោតលីតដែលយកមកចម្អិនក្នុងម៉ាស៊ីនម៉ៃក្រូវ៉េវ (Microwave)

ថ្មីៗនេះគេរកឃើញថា កញ្ចប់ពោតលីងដែលមានលក់នៅទីផ្សារសម្រាប់ចម្អិនដោយខ្លួនឯងក្នុងម៉ាស៊ីនម៉ៃក្រូវ៉េវ (Microwave) នឹងអាចបង្កជាជាតិគីមីឈ្មោះថា PFOA (perfluorooctanoic) នៅពេលដែលត្រូវនឹងកម្តៅរបស់ម៉ាស៊ីនចម្អិន ហើយបង្កជាមេរោគមហារីកដ៏កាចសាហាវ។

ម្យ៉ាងវិញទៀត ជាតិគីមី Diacetyl ក៏ត្រូវបានរកឃើញនៅក្នុងប័ររបស់ពោតលីងផងដែរ ដែលអាចបង្កជាមេរោគ និងជំងឺទាក់ទងនឹងផ្លូវដង្ហើម ប្រសិនជាអ្នកឧស្សាហ៍ទទួលទានវាជាប្រចាំ ដែលគេនិយមហៅថាជំងឺ Popcorn workers lung កើតឡើងភាគច្រើនផងដែរចំពោះបុគ្គលិកនិងកម្មករក្នុងរោគចក្រផលិតពោតលីង។

ចំណាំ៖ ប្រសិនជាអ្នកចង់ទទួលទានពោតលីង អ្នកគួរតែចម្អិនវាដោយខ្លួនឯងជាមួយនឹងពោតដែលទិញពីផ្សារ និងឆ្នាំងធម្មតា (សម្រាប់លីងពោតលីង) ហើយអ្នកមិនគួរទិញពោតលីងកញ្ចប់ស្រាប់ៗនោះទេ។

ថ្មីៗនេះគេរកឃើញថា កញ្ចប់ពោតលីងដែលមានលក់នៅទីផ្សារសម្រាប់ចម្អិនដោយខ្លួនឯងក្នុងម៉ាស៊ីនម៉ៃក្រូវ៉េវ (Microwave) នឹងអាចបង្កជាជាតិគីមីឈ្មោះថា PFOA (perfluorooctanoic)

៥. ផលិតផលការពារកម្តៅថ្ងៃ

ផលិតផលការពារកម្តៅថ្ងៃដែលមានដាក់លក់នៅទីផ្សារគឺមាន ២ប្រភេទ ទី១ គឺប្រភេទ Physical ដែលផ្សំពីជាតិសង្កសី និងTitanium Dioxide និងប្រភេទទីពីរជាតិគីមី។ ដោយប្រភេទទី១ អាចមានលទ្ធភាពការពារ និងបិតបាំងស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ ចំណែកឯប្រភេទទី២ មានសារធាតុគីមីដែលរួមផ្សំប្រឆាំងនឹងកាំរស្មី UVA និង UVB ដែលត្រូវបានគេស្រាវជ្រាវឃើញថា អាចប៉ះពាល់ដល់អរម៉ូន និងខូចកោសិកាស្បែកបណ្តាលឱ្យកើតជំងឺមហារីកស្បែកបាន ប៉ុន្តែក៏មានមនុស្សមួយចំនួនអះអាងថាមានសុវត្ថិភាពផងដែរ។

ចំណាំ៖ បើទោះជាពត៌មានខាងលើមិនបានបញ្ជាក់ខ្បាស់ ១០០ភាគរយយ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាព និងចៀសវាងសារធាតុគីមីណាមួយនោះ យកល្អអ្នកគួរតែប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃប្រភេទទី១ គឺប្រភេទ Physical ដែលផ្សំពីជាតិសង្កសី និងTitanium Dioxide ប្រសើរជាង។

ផលិតផលការពារកម្តៅថ្ងៃដែលមានដាក់លក់នៅទីផ្សារគឺមាន ២ប្រភេទ ទី១ គឺប្រភេទ Phycical ដែលផ្សំពីជាតិសង្កសី និងTitanium Dioxide និងប្រភេទទីផ្សំផ្សំពិជាតិគីមី

៤. ការទទួលទានអាហារនៅតុធ្វើការ

មនុស្សជាច្រើនយល់ថា តុធ្វើការស្អាត និងមានអនាម័យ តែអ្នកប្រហែលជាមិនបានដឹងទេថា មានមេរោគជាង ៤០០ប្រភេទដែលជាប់ទុំនឹងតុធ្វើការរបស់អ្នក ដោយមិនអាចមើលនឹងភ្នែកទទេឃើញ។ បានន័យថាវាសម្បូរទៅដោយមេរោគច្រើនជាងបង្គន់ទៅទៀត។ ក្រៅពីសម្បូឬមេរោគហើយ ការទទួលទានលើតុធ្វើការអាចបង្កើនហានិភ័យនៃជំងឺបេះដូង ដោយសារតែអ្នកចំណាយពេលតែនៅលើតុធ្វើការច្រើនម៉ោងថែមទៀតផង។

ចំណាំ៖ ទោះជារវល់នឹងការងារយ៉ាងណា អ្នកគួរតែឆ្លៀតពេលទៅចង្ក្រានបាយឬតុញ៉ាំអាហារ។ ប៉ុន្តែប្រសិនជាការចាំបាច់ត្រូវតែទទួលទានអាហារលើតុធ្វើការ អ្នកត្រូវតែប្រាកដចិត្តថាតុរបស់អ្នកស្អាតល្អ ឬបានជូតសម្អាតត្រឹមត្រូវហើយ ម្យ៉ាងទៀតត្រូវប្រយ័ត្នប្រយែងកុំឱ្យម្ហូបរបស់អ្នកជ្រុះ ឬប៉ះនឹងតុធ្វើការឱ្យសោះ។

មនុស្សជាច្រើនយល់ថា តុធ្វើការស្អាត និងមានអនាម័យ តែអ្នកប្រហែលជាមិនបានដឹងទេថា មានមេរោគជាង ៤០០ប្រភេទដែលជាប់ទុំនឹងតុធ្វើការរបស់អ្នក

៣. អង្គុយគងអន្ទាក់ខ្លា

ការអង្គុយគងអន្ទាក់ខ្លាអាចធ្វើឱ្យស្ទះសសៃឈាម និងផ្តល់សម្ពាធយ៉ាងខ្លាំងលើក្បាលជង្គង់ ដែលអាចធ្វើឱ្យមានហានិភ័យនៃជំងឺខ្សោយបេះដូង ឬគាំងបេះដូងជាដើម។ មិនតែប៉ុណ្ណោះ ការអង្គុយបែបនេះថែមទាំងធ្វើឱ្យសសៃឈាមរបស់អ្នកកក មិនអាចធ្វើដំណើរសព្វសរីរាង្គផងដែរ។ ត្រូវចាំថាប្រសិនជាអ្នកចង់អង្គុយគងអន្ទាក់ខ្លា មិនត្រូវដាក់ឥរិយាបថគងជើងនេះយូរជាង ១០ ទៅ ១៥នាទីនោះទេ។

ចំណាំ៖ ពេលអង្គុយ អ្នកគួរតែដាក់ខ្នងឱ្យត្រង់ និងរក្សាជើងរបស់អ្នកឱ្យស្មើគ្នា គឺត្រូវរក្សាឥរិយាបថរាងកាយ៩០ដឺក្រេ។ ប៉ុន្តែប្រសិនជាអ្នកចូលចិត្តអង្គុយគងអន្ទាក់ខ្លា អ្នកគូរតែឧស្សាហ៍ក្រោកឈរឡើងសម្រួលសសៃឈាមរាល់ ១ម៉ោងម្តងទើបជាការល្អ។

ការអង្គុយគងអន្ទាក់ខ្លាអាចធ្វើឱ្យស្ទះសសៃឈាម និងផ្តល់សម្ពាធយ៉ាងខ្លាំងលើក្បាលជង្គង់

២. ទឹកបន្តក់ភ្នែក

អ្នកប្រាកដជាភ្ញាក់ផ្អើលប្រសិនជាអ្នកដឹងថា ទឹកបន្តក់ភ្នែកគឺជាឈ្មោះមួយប្រភេទដែលស្ថិតនៅក្នុងបញ្ជីថ្នាំពុលដែលគ្រោះថ្នាក់បំផុតមួយផងដែរ។ នោះក៏ដោយសារតែទឹកថ្នាំបន្តក់ភ្នែកអាចជួយសម្រួលកែវភ្នែកឱ្យមានភាពប្រសើរឡើងនៅពេលដែលអ្នកដាក់ទឹកឱ្យចំកែវភ្នែក តែប្រសិនជាវាហៀរដល់សសៃឈាមនៃកែវភ្នែក វានឹងធ្លាក់ទៅដល់បំពង់ក មាត់របស់អ្នក ពេលនោះអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដូចជាអ្នកបានលេបទឹកថ្នាំដែរដូចជា មានអាការវិលមុខ ក្អួតបង្អោរ និងបេះដូងលោតខ្លាំងខុសចង្វាក់ជាដើម ដែលអាចនឹងប្រកាច់ផងដែរ។

ប្រសិនជាមានករណីទឹកថ្នាំធ្លាក់មកក្នុងមាត់ អ្នកគួរតែទៅជួបនឹងវេជ្ជបណ្ឌិតជំនាញភ្លាមៗទើបជាការល្អ។

ចំណាំ៖ អ្នកត្រូវតែរក្សាទុកថ្នាំបន្តក់ភ្នែកក្នុងកន្លែងសុត្ថិភាពផុតពីដៃក្មេង និងសត្វចិញ្ចឹម ដើម្បីចៀសវាងការលេបចូលទៅក្នុងពោះដោយការភាន់ច្រឡំ។

អ្នកប្រាកដជាភ្ញាក់ផ្អើលប្រសិនជាអ្នកដឹងថា ទឹកបន្តក់ភ្នែកគឺជាឈ្មោះមួយប្រភេទដែលស្ថិតនៅក្នុងបញ្ជីថ្នាំពុលដែលគ្រោះថ្នាក់បំផុតមួយផងដែរ

១.ស្បែកជើងឃ្លុបជ័រកៅស៊ូ

ស្បែកជើងមួយប្រភេទនេះមានមនុស្សជាច្រើននិយមពាក់វា តែវាត្រូវបានគេដឹងថាអាចធ្វើឱ្យប៉ះពាល់ដល់កែងជើង ថែមទាំងអាចប៉ះពាល់សក់ក្រចកជើងដែលរុលទៅមុខប៉ះនឹងសាច់ស្បែកជើងដែលរឹងផងដែរ ហើយអាចនឹងមានបញ្ហា ខូចក្រចក ពងបែក និងក្រិនជើង។ ប៉ុន្តែអ្នកក៏អាចពាក់វាបានដែរ តែក្នុងពេលមួយភ្លែតៗមិនមែនពាក់រាប់ម៉ោងនោះឡើយដូចជាពេលទៅសមុទ្រ ឬដើរលេងនៅសួនច្បារជាដើម។

ស្បែកជើងមួយប្រភេទនេះមានមនុស្សជាច្រើននិយមពាក់វា តែវាត្រូវបានគេដឹងថាអាចធ្វើឱ្យប៉ះពាល់ដល់កែងជើង

បន្ទាប់ពីបានអានចំណុចលម្អិតខាងក្រោមទាំងនេះហើយ ប្រសិនជាអ្នកកំពុងតែធ្វើវា អ្នកអាចបញ្ឈប់សកម្មភាពភ្លាម ៗដើម្បីកុំឱ្យមានការប៉ះពាល់ទាន់ តែប្រសិនជាអ្នកមិនបានធ្វើនូវរឿងទាំងអស់នោះទេ អ្នកប្រហែលជាកំពុងតែសប្បាយចិត្តហើយមែនទេ? តែកុំភ្លេចពាំនាំចំណេះដឹងទាំងនេះប្រាប់ដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកតៗគ្នាផងណា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]