អង់គ្លេស៖ នាង Amethyst Realm មានវ័យ ២៧ឆ្នាំ មកពីទីក្រុង Bristol នៃចក្រភពអង់គ្លេស​ បានអះអាងថានាងបានរួមភេទជាមួយព្រលឹងខ្មោច ដល់ទៅជាង ២០នាក់ឯណោះ។

នាង Amethyst Realm

នារីខាងលើត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយរបស់អង់គ្លេស ត្រូវគេស្គាល់ថា “ITV This Morning” ដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជារឿងរ៉ាវទាក់ទិននឹងការលងបន្លាចរបស់ខ្មោច។

បទពិសោធន៍លើកដំបូង ដែលនាងជួបប្រទះនោះគឺកាលពី ១២ ឆ្នាំមុន ជាពេលដែលនាងនៅវ័យជំទង់។ Amethyst ព្រមទាំងគូដណ្តឹងរបស់នាង បានផ្លាស់មករស់នៅគេហដ្ឋានមួយ ជាកន្លែងកើតមានរឿងរ៉ាវចម្លែកនឹកស្មានមិនដល់។

នាងបានឲ្យដឹងថាមានរបស់ម៉្យាងប្រកបដោយថាមពល បានធ្វើឲ្យនាងទទួលអារម្មណ៍​ចម្លែក និងរសាប់រសល់ ទើបនាងដឹងថាជាព្រលឹងខ្មោចបុរសម្នាក់ បានរួមភេទជាមួយនាង។ ពួកគេបានរួមមេត្រីជាមួយគ្នាស្ងាត់ៗអស់រយៈពេល ៣ឆ្នាំមុនពេលគូស្នេហ៍ (ជាមនុស្ស) របស់នាង Amethyst បានប្រទះឃើញស្រមោលបុរសម្នាក់ នៅមាត់បង្អួចហើយបានតាមទាន់ពួកគេទាំងពីរ។

ប្រភពមិនបានបញ្ជាក់ថា ចំណងស្នេហ៍រវាងនាង និងគូស្នេហ៍ទៅជាយ៉ាងណានោះទេ តែបានឲ្យដឹងថា តាំងពីពេលនោះមក Amethyst បានរួមភេទជាមួយព្រលឹងខ្មោចដទៃទៀត យ៉ាងហោចណាស់ក៏ ២០នាក់ដែរ។ 

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ចំពោះ Amethyst បើឲ្យជ្រើសរើសរវាងខ្មោច និងមនុស្ស នាងប្រាកដជាយកខ្មោចវិញ ហើយមិននឹកស្មានដល់នោះ នាងចង់មានកូនម្នាក់ជាមួយខ្មោចទៀតផង។ នាងបាននិយាយយ៉ាងដូច្នេះថា៖ 

ខ្ញុំបានធ្វើការស្រាវជ្រាវខ្លះៗដែរ លើការពរពោះកូនខ្មោច។ ហើយប្រហែលជាវាអាចទៅរួច ដែលកូនខ្មោចស្ថិតក្នុងខ្លួនរបស់អ្នក តែគ្មាននរណាដឹងថា ធ្វើម៉េចទើបអាចរក្សាកូនខ្មោចឲ្យនៅគ្រប់ខែទេ។

ទោះយ៉ាងណា គ្រូពេទ្យចិត្តសាស្ត្រម្នាក់មានឈ្មោះថា Tina Radziszewicz បានឲ្យដឹង​ថា ការរួមភេទជាមួយខ្មោចតាមពិតទៅគឺជាអារម្មណ៍រវើរវាយម៉្យាង បណ្តាលមកពីភាពស្ត្រេស  ថប់អារម្មណ៍  ការតានតឹង  ឬប៉ះទង្គិចផ្លូវចិត្ត បណ្តាលឲ្យមនុស្សអាចធ្លាក់ក្នុងសភាពបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]