ចិន៖ Greyhounds គឺជាពូជសត្វឆ្កែដ៏ល្អមួយ ព្រោះវាឆ្លាត ហើយស្លូតបូត ខុសពីពូជឆ្កែដទៃ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានកម្ពស់ខ្ពស់ ស្គម និងមានរោមស្មើរលោងថែមទៀតផង។ ហេតុដូច្នេះហើយ ទើបបានជាឆ្កែប្រភេទនេះ គេចូលចិត្តចិញ្ចឹមខ្លាំងមែនទែន។

រូបតំណាង៖ ឆ្កែGreyhound

ភាពរហ័សរហួន និងឆ្លាតវៃពីធម្មជាតិ បានធ្វើឲ្យគេពេញនិយមយកឆ្កែប្រភេទនេះ ទៅប្រកួតប្រណាំងផ្សេងៗ។ ជាអកុសល ឆ្កែGreyhound មួយក្បាល ត្រូវរងគ្រោះ ដោយសារស្នាដៃម្ចាស់របស់វាផ្ទាល់ បន្ទាប់ពីវាបានចាញ់ការប្រកួតមួយនៅក្នុងប្រទេសចិន។

រូបតំណាង៖ ឆ្កែGreyhound

វីដេអូដ៏តក់ស្លុតមួយ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានចាប់ឆ្កែរបស់ខ្លូន បោកទៅនឹងឥដ្ឋជាច្រើនដង បន្ទាប់ពីវា បានធ្វើឲ្យម្ចាស់វាចាញ់ប្រាក់អស់ជាច្រើនក្នុងការប្រកួត។ 

វីដេអូមួយនេះ ក៏បានធ្វើឲ្យអ្នកស្រឡាញ់សត្វនៅក្នុងប្រទេសចិនជាច្រើន រិះគន់ពេញទំហឹងផងដែរ។

បុរសម្នាក់នោះ បានចាប់ឆ្កែរបស់ខ្លូន បោកទៅនឹងឥដ្ឋជាច្រើនដង

យោងតាមសារព័ត៌មាន Mail Online បានឲ្យដឹងថា ម្ចាស់ឆ្កែមួយក្បាលនេះ បានចាញ់ប្រាក់អស់ច្រើនណាស់ ទើបបញ្ចេញកំហឹងទៅលើវាតែម្តង ហើយនៅក្នុងវីដេអូនោះ គេក៏បានលឺបុរសម្នាក់នោះនិយាយដែរថា “ឯងធ្វើឲ្យយើងចាញ់លុយច្រើនណាស់”។ 

មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូដែលថតតាំងពីថ្ងៃទី ០៣ ធ្នូ នៅក្នុងខេត្ត Hebei នេះ គេក៏បានលឺបុរសម្នាក់នោះ សន្យាថា នឹងយកសាកសពឆ្កែនេះ ទៅចម្អិន និងស៊ីវាតែម្តង។

បុរសម្នាក់នោះ នឹងយកសាកសពឆ្កែនេះ ទៅចម្អិន និងស៊ីវា

អ្នកលេងបណ្តាញសង្គមជាច្រើន បានខឹងសម្បាយ៉ាងខ្លាំងចំពោះទង្វើដ៏ឃោរឃៅរបស់បុរសម្នាក់នេះ ដោយអះអាងថា ឆ្កែមួយក្បាលនោះ «គ្មានទោសកំហុស» ទេ។ មិនតែប៉ុណ្ណោះ មានអ្នកខ្លះទៀតបានហៅបុរសម្នាក់នោះថា ជា «មនុស្សគ្មានបេះដូង» ដែលហ៊ានសម្លាប់ឆ្កែរបស់ខ្លួនឯងបែបនេះ៕

សម្រាប់ប្រិយមិត្តវិញ គិតយ៉ាងណាដែល ចំពោះទង្វើរបស់បុរសម្នាក់នេះ? សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]