បើយើងបរិភោគស្ករហួសប្រមាណវាមិនមែនគ្រាន់តែធ្វើឲ្យយើងឡើងទម្ងន់នោះទេ សូម្បីតែជំងឺទឹកនោមផ្អែមក៏អាចកើតឡើងចំពោះយើងបានដែរ។ ហេតុនេះវាជារឿងសំខាន់ណាស់ក្នុងស្វែងយល់អំពីរោគសញ្ញាមួយចំនួន ដែលទាក់ទងទៅនឹងការទទួលទានស្ករច្រើនពេកហួសប្រមាណ។

រូបភាពតំណាងពពួកអាហារដែលមានជាតិស្ករ

១/ ឈឺចាប់សន្លាក់ឆ្អឹង

ស្ករដែលអ្នកបានបរិភោគចូលទៅវាបានង្កើនកម្រិតជាតិស្ករក្នុងឈាម ទើបធ្វើឱ្យសន្លាក់របស់អ្នករលាកបានយ៉ាងដូច្នេះ។ នេះបើយោងតាមវេបសាយ Oprah  គឺដោយសារនៅពេលរាងកាយយើងទទួលយកជាតិស្ករចូលទៅ  វានឹងធ្វើឲ្យមានប្រតិកម្មម្យ៉ាង និងបញ្ចេញសារជាតិរលាកដែលហៅថា Cytokines ដែលជាហេតុបណ្តាលឱ្យមានការឈឺចាប់កើតឡើង  ដូច្នេះប្រសិនជាអ្នកមានការឈឺចាប់សន្លាក់ បានន័យថាអាចបណ្តាលមកពីការទទួលទានស្ករលើស។

ឺឈឺសន្លាក់ឆ្អឹង

២/ ប្រហោងធ្មេញ

កាលណាមានជាតិស្ករច្រើនពេកនៅលើធ្មេញ  វាបង្កើតបានជាអាស៊ីតដែលហៀរចេញពីបំពង់ធ្មេញដ៏សំខាន់ ដែលគ្របការពារធ្មេញរបស់អ្នក ដែលនេះជាហេតុធ្វើឲ្យធ្មេញរបស់អ្នកប្រហោង។

ធ្វើឲ្យធ្មេញប្រហោង

៣/ ការឡើងទម្ងន់

យើងទាំងអស់គ្នាដឹងថាស្ករនាំឱ្យមានខ្លាញ់កើនឡើង ហើយកាលណាខ្លាញ់កើតឡើងនោះវានាំឲ្យឡើងទម្ងន់។  ប៉ុន្តែវាមិនត្រឹមតែធ្វើឲ្យឡើងទម្ងន់តែមួយមុខទេ វាថែមទាំងធ្វើឲ្យអរម៉ូនមួយនៅក្នុងខ្លួនរបស់យើង អាចរងផលប៉ះពាល់ផងដែរ ដោយសារការទទួលទានជាតិស្ករច្រើនហួសប្រមាណពេក។

៤/ ចេះតែឃ្លានមិនឈប់

ប្រសិនបើអ្នកញ៉ាំអាហារដែលសម្បូរជាតិស្ករច្រើនពេក នោះរាងកាយរបស់អ្នកនឹងមានការធ្លាក់ចុះនូវថាមពល ហើយវានឹងធ្វើឱ្យរាងកាយរបស់អ្នកចាប់ផ្តើមស្រេកឃ្លានអាហារបន្ថែមទៀត ដើម្បីបំពេញថាមពលត្រលប់មកវិញ។

ឡើងទម្ងន់

៥/ អារម្មណ៍ច្របូកច្របល

ជាតិស្ករបង្កើនតម្រូវការរបស់អាំងស៊ុយលីនដែលរាងកាយត្រូវការ ដើម្បីបំលែងអាហារទៅជាថាមពល។ ដូច្នេះនៅពេលដែលកម្រិតអាំងស៊ុយលីនរបស់អ្នកមានកម្រិតខ្ពស់អ្នកនឹងមានការប្រែប្រួលតិចតួចចំពោះអ័រម៉ូនដូចជាអារម្មណ៍មានភាពច្របូកច្របល់នៅក្នុងខួរក្បាលរបស់អ្នក និងធ្វើអោយជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងដែលនាំឲ្យកើតមានជំងឺទឹកនោមផ្អែមទៀតផង។

លើសពីនេះទៅទៀតបើយោងតាម Business Insider បានបង្ហាញថាការបរិភោគស្ករច្រើនពេកធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យមួយចំនួនដូចជា៖

- ជំងឺទឹកនោមផ្អែម៖ ដោយសារតែភាពទប់ទលនៃអាំងស៊ុយលីនដែលបណ្តាលមកពីជាតិស្ករច្រើនពេកទើបធ្វើឲ្យមានជំងឺទឹកនោមផ្អែម

- ខូចខាតដល់ថ្លើម៖ កាលណាមានជាតិស្ករលើសវាបង្កើតឲ្យមានភាពតានតឹដល់សរីរាង្គដ៏សំខាន់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ថ្លើមរបស់អ្នក

- សម្ពាធឈាមខ្ពស់៖ ដោយយោងតាមការសិក្សាបានបង្ហាញថាការទទួលទានស្ករច្រើនអាចទាក់ទងទៅនឹងសម្ពាធឈាមខ្ពស់

- ជំងឺបេះដូង៖ ការទទួលទានស្ករច្រើនហួសប្រមាណអាចធ្វើឲ្យអ្នកមានហានិភ័យនៃជំងឺបេះដូងបាន 

ការណែនាំ៖ ប្រសិនបើអ្នកមានសញ្ញាខាងលើកើតឡើងអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិគ្រោះ និងណែនាំដំណោះស្រាយដ៏ល្អសម្រាប់អ្នកដើម្បីចៀសពីបញ្ហាសុខភាពធ្ងន់ធ្ងរកើតឡើង៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]