ភ្នំពេញ៖ ខែ្សប្រយុទ្ធរបស់ក្រុមភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា កីឡាករ កែវ សុខផេង នឹងចាកចេញពីមាតុប្រទេសនាថៃ្ងនេះ ខណៈធ្វើឲ្យមតិភាគច្រើនយល់ថា កីឡាកររូបនេះ អាចនឹងទៅចុះកុងត្រាលេងនៅក្លិបថ្មី។

បើយោងតាមសារព័ត៌មានក្នុងស្រុក ក៏ដូចជាវេបសាយបរទេសមួយចំនួនបានចុះផ្សាយថា អតីតកីឡាកររបស់ក្រុមបឹងកេតរូបនេះ កំពុងត្រូវបានក្លិបក្នុងតំបន់អាស៊ី ចាប់អារម្មណ៍ ខណៈដែលសាមីខ្លួនក៏បានបង្ហើបផងដែរថា រូបគេនឹងទៅលេងនៅក្លិបបរទេស ប៉ុន្តែមិនទាន់បញ្ជាក់ប្រាប់ ថាជាក្លិបអ្វីនៅឡើយនោះទេ។

ទន្ទឹមនឹងនេះផងដែរ កាលពីប៉ុន្មានម៉ោងមុននេះ កែវ សុខផេង ក៏បានបង្ហោះរូបថតមួយសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន និងបានសរសេរថា «កំពុងរង់ចាំការហោះហើរ» (ឬ Waiting flight...) នាវេលាព្រឹកនេះ ដែលបញ្ជាក់ថា រូបគេនឹងចាកចេញពីទឹកដីកម្ពុជា ទំនងដើម្បីទៅចុះកិច្ចសន្យា ជុំវិញការផ្ទេរទៅលេងនៅក្លិបថ្មីរបស់ខ្លួន។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ កីឡាករកម្ពុជាដែលកំពុងលេងនៅក្រៅប្រទេសគឺមាន ធារី ចន្ថាប៊ីន ម្នាក់ហើយ ខណៈចាន់ វឌ្ឍនាកា ក៏ទំនងលេងនៅក្រៅប្រទេសជាបន្ដផងដែរ ក្រោយអស់កុងត្រាជាមួយក្លិបនៅជប៉ុន Fujieda MYFC កាលពីដើមខែធ្នូ នេះ៕  

កែវ សុខផេង បង្ហោះរូបភាពនេះ កាលពីព្រឹកមិញ
កែវ សុខផេង
កែវ សុខផេង
កែវ សុខផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]