ភ្នំពេញ៖ លោក ម៉ា ច័ន្ទបញ្ញា និង អូនអ៊ីង បានក្លាយជាគូស្នេហ៍ជាមួយគ្នា ជាយូរណាស់មកហើយ។ ហើយគូស្នេហ៍មួយគូនេះ តែងតែបង្ហោះរូបផ្អែមល្អែម និងសារបង្កប់ន័យ ជាច្រើនដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន លួចច្រណែនអ្នកទាំង២ថែមទៀតផង។

យ៉ាងណាមិញ នាពេលម្សិលមិញនេះ លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារផ្អែមល្ហែម និយាយទៅកាន់ អូនអ៊ីង ទៀតហើយ ដោយរូបលោកបានសរសេរថា៖ “ចង់ទាញអូនមកឱប ពេលអូនរងារ ចង់ធ្វើអ្នកជូតទឹកភ្នែកតែម្នាក់របស់អូន មិនចង់និយាយថាស្រលាញ់ ឲ្យអូនសប្បាយចិត្ត ចង់ធ្វើការពិតឲ្យអូនមានអារម្មណ៍ស្នេហ៍ ពាក្យស្រលាញ់ មិនមែនគ្រាន់តែនិយាយ រឿងអ្វីៗគឺចាប់ផ្ដើមពីទង្វើ បញ្ជាក់ថាស្នេហ៍ ចង់ធ្វើអ្វីម្យ៉ាងឲ្យអូនដឹងចិត្ត ធ្វើអ្វីឲ្យគិតថាបងស្រលាញ់ ទៅឆ្ងាយអូនយ៉ាងណា ក៏មានអារម្មណ៍ថានឹកអូន”។

ក្នុងនោះផងដែរ សារទាំងនេះ អាចធ្វើឲ្យអ្នកគាំទ្រមួយចំនួន លើសជាតិស្ករបាន ព្រោះសារមួយនេះ ពិតជាមានន័យ Sweet ខ្លាំងមែនទែន៕ 

សារដែលលោក ម៉ា ច័ន្ទបញ្ញា បង្ហោះ
ម៉ា ច័ន្ទបញ្ញា និង អូនអ៉ីង
ម៉ា ច័ន្ទបញ្ញា និង អូនអ៉ីង
ម៉ា ច័ន្ទបញ្ញា និង អូនអ៉ីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អូនអ៊ីង