ស្ត្រីគ្រប់រូបខ្លាចបំផុតគឺកើតមានជំងឺមហារីកមាត់ស្បូននេះពីព្រោះថាជំងឺនេះវាពិបាកក្នុងការព្យាបាល ឬមិនអាចព្យាបាលឲ្យជាសះស្បើយបានទៀតផង។ ហើយមួយវិញទៀតប្រសិនបើជំងឺនេះកើតឡើងហើយគឺវាធ្វើឲ្យស្ត្រីនោះមានការឈឺចាប់ ពិបាកគ្រប់បែបយ៉ាងទៀតផង។

មិនត្រឹមតែប៉ុណ្ណោះជំងឺមហារីកវាកើតឡើងនៅពេលកោសិការីកលូតលាស់មិនធម្មតា និងមិនអាចគ្រប់គ្រងបាននៅក្នុងមាត់ស្បូនរបស់ស្រ្តី។ ប៉ុន្តែជំងឺមហារីកមាត់ស្បូននេះត្រូវគេអាចរកឃើញ និងគ្រប់គ្រងវាបានដោយការធ្វើតេស្តហៅថា Pap smear។

បើទោះបីជាជំងឺមហារីកមាត់ស្បូននេះមិនអាចព្យាបាលបាន ហើយវាគួរឲ្យខ្លាចបំផុតសម្រាប់ស្ត្រី ប៉ុន្តែអ្នកអាចមានឱកាសព្យាបាលវាបានដោយជោគជ័យប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា។ 

រូបភាពតំណាង

ដូច្នេះអ្នកត្រូវតែដឹង និងចែករំលែកអំពីរោគសញ្ញាដំបូងនៃជំងឺមហារីកដែលអ្នកមិនគួរធ្វេសប្រហែសទាំង៨ ខាងក្រោមនេះ៖

១/ ឈឺជើងហើយថែមទាំងហើមផងដែរ

• នៅត្រង់ចំណុចនេះដែរមិនមែនមានន័យថារាល់ការឈឺជើងទាំងអស់គឺជារោគសញ្ញានៃជំងឺមហាររីកមាត់ស្បូននោះឡើយពីព្រោះវាអាចមកពីបញ្ហាផ្សេងៗទៀត។

• ដោយយោងទៅតាមUnity Point Health បាននិយាយថានៅពេលដែលជំងឺមហារីកលូតលាស់កាន់តែខ្លាំងនោះវាអាចចាប់ផ្តើមប្រឆាំងទៅនឹងសរសៃប្រសាទនៅអាងត្រគាកដែលជាហេតុបណ្តាលឲ្យអ្នកឈឺជើង ឬជួនកាលហើមបែបនេះ។ ដូចនេះហើយអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីការពារទុកជាមុន។

២/ ទ្វាមាសមានការផ្លាស់ប្តូរមិនធម្មតាដូចជាធ្លាក់សជាដើម

• ការហូរទឹករំអិល ឬហៅថាធ្លាក់សមិនធម្មតាណាមួយអ្នកគួរតែទៅពិនិត្យដោយគ្រូពេទ្យរោគស្រ្តីភ្លាមៗតាមដែលអាចធ្វើទៅបាន។

• មិនត្រឹមតែប៉ុណ្ណោះការធ្លាក់សតាមទ្វាមាសទាំងអស់គួរតែមិនមានជាតិពណ៌ និងភាគច្រើនគ្មានក្លិននោះទេ។ ហេតុនេះទោះប្រសិនបើវាមានពណ៌ចម្លែក ឬក្លិនខុសធម្មតានោះវាជារឿងសំខាន់បំផុតដែលអ្នកត្រូវទៅពិនិត្យសុខភាព។

៣/ ការហូរឈាមតាមទ្វាមាស

• រឿងនេះអ្នកអាចមានការយល់ច្រឡំជាមួយនឹងការធ្លាក់ឈាមរដូវ ប៉ុន្តែការហូរឈាមតាមទ្វាមាសនេះមិនមែនសំដៅទៅលើឈាមដូវនោះទេ

• ដូច្នេះអ្នកត្រូវដឹងថាការហូរឈាមដែលមិនមែនជាអំឡុងពេលនៃថ្ងៃមករដូវរបស់អ្នកនោះវាបង្ហាញថាមានបញ្ហាមិនធម្មតាទេ

• ហេតុនេះស្ត្រីដែលហូរឈាមក្រោយពេលរួមភេទ ឬស្រ្តីដែលអស់រដូវគួរតែទៅពិនិត្យរកមើលជំងឺមហារីកមាត់ស្បូន

• ជាទូទៅការហូរឈាមតាមទ្វាមាសនៃជំងឺមហារីកគឺមានពណ៌ក្រហមជាំខុសធម្មតា 

រួបភាពតំណាង

៤/ ការបត់ជើងតូចមានភាពលំបាកខុសពីធម្មតា

• ប្រសិនបើការនោមរបស់អ្នកមិនស្រួល ឬឈឺចាប់ អ្នកគួរតែពិនិត្យមើលជាមួយនឹងគ្រូពេទ្យព្រោះវាគឺជាសញ្ញាដំបូងនៃជំងឺមហារីកមាត់ស្បូនដែលមិនគួរធ្វើមិនដឹងមិនឮនោះទេ។

៥/ ទំនាក់ទំនងផ្លូវភេទគឺពុំសូវមាន

• នេះមិនមែនទាក់ទងទៅនឹងចំណង់ផ្លូវភេទរបស់អ្នកនោះឡើយ ប៉ុន្តែវាទាក់ទងនឹងការឈឺចាប់នៅពេលរួមភេទ។ ប្រសិនបើការរួមភេទរបស់អ្នកស្រាប់តែមានការឈឺចាប់មួយរំពេចនោះវាអាចបង្ហាញថាអ្នកមានជំងឺមហារីកមាត់ស្បូន។

• មួយវិញទៀតបើការឈឺចាប់នោះកើតឡើងភ្លាមៗនោះអ្នកអាចនឹងមានការកើនឡើងនៃកោសិកានៅក្នុងមាត់ស្បូន។

៦/ ការឈឺចាប់អាងត្រគាក

• នៅពេលដែលស្ត្រីមានវដ្តរដូវការឈឺចាប់ដែលកើតមានគឺជារឿងធម្មតា ប៉ុន្តែប្រសិនបើការឈឹចាប់មានរយៈពេលវែងជាងវដ្តរដូវ ហើយមានសភាពឈឺខ្លាំង ឬមិនប្រក្រតីណាមួយនោះវាអាចជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន។

• យោងតាមមជ្ឈមណ្ឌលMD Anderson Cancer Center បានឱ្យដឹងថាការឈឺចាប់ណាមួយដែលមានលក្ខណៈខុសពីធម្មតាដូចជាការចុកពោះជាដើម នោះវាអាចជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។

អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីការពារទុកជាមុនប្រសិនបើមានការសង្ស័យក្នុងករណីរោគសញ្ញាណាមួយ។

៧/ ស្រកទម្ងន់ និងអស់កម្លាំង

• ប្រសិនបើអ្នកមានរោគសញ្ញាខ្លះៗដូចដែលបានរៀបរាប់មករួមផ្សំជាមួយនឹងការស្រកទម្ងន់ និងអស់កម្លាំងនោះអ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមព្រោះការស្រកទម្ងន់ ហើយថែមទាំងអស់កម្លាំងនេះវាជាសញ្ញានៃជំងឺមហារីកមាត់ស្បូន។

៨/ ការធ្លាក់ឈាមរដូវមិនទៀងទាត់

• ស្ត្រីភាគច្រើនមានវដ្តធម្មតាជារៀងរាល់២៥ ទៅ២៨ថ្ងៃជាមធ្យម ខណៈពេលដែលអាចមានមូលហេតុផ្សេងទៀតដែលធ្វើឲ្យមានបញ្ហាសុខភាពនិង បណ្តាលឲ្យមានវដ្តរដូវមិនទៀងទាត់ដែលនេះក៏ជាសញ្ញាទាក់ទងនៃជំងឺមហារីកមាត់ស្បូនផងដែរ។ ជាពិសេសប្រសិនបើវដ្តរដូវមានការផ្លាស់ប្តូរភ្លាមៗដូចជារំលងមួយខែ ឬមានការហូរឈាមរយៈពេលវែងជាងធម្មតាហើយថែមទាំងមានឈាមរដូវពណ៌ក្រហមជាំទៀតនោះ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]