ថៃ៖ ជារឿងមួយគួរឱ្យត្រេកអរណាស់ នៅពេលតារាសម្តែងស្រី Margie Rasri បានភ្ជាប់ពាក្យតាមប្រពៃណី ជាមួយនឹងបុរសជាទីស្រលាញ់របស់ខ្លួនគឺលោក Pok Passakorn ដែលបានស្រលាញ់យល់ចិត្តគ្នាអស់រយៈពេល៣ឆ្នាំកន្លងផុតទៅហើយ។

ដោយកាលពីថ្ងៃទី ៨ ខែធ្នូកន្លងទៅនេះ ពិធីភ្ជាប់ពាក្យរបស់តារាស្រី Margie Rasri តាមប្រពៃណីថៃក្នុងការបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមក បានបញ្ចប់ទៅយ៉ាងរលូន ពោរពេញទៅដោយភាពរីករាយ។

ជាពិសេសគឺលោក Pok Passakorn ជាអ្នកដែលរំភើបចិត្តជាងគេបង្អស់នៅក្នុងពិធីនេះ ដល់ថ្នាក់ស្រក់ទឹកភ្នែកចុះនៅកណ្តាលពិធីដោយមិនដឹងខ្លួន ពេលដែលលើកកម្រងផ្កា និងបណ្ណាការជូនអ្នកមានគុណទាំងសងខាង ជាការបញ្ជាក់ក៏ដូចជាការបង្ហាញថា ចាប់ពីថ្ងៃនេះសុំមើលថែរក្សា Margie Rasri អស់មួយជីវិត។

ស្របជាមួយគ្នានោះដែរ Margie Rasri ក៏បានលើកដៃជូតទឹកភ្នែកឱ្យបុរសជាទីស្រលាញ់ដោយផ្ទាល់ដៃ ផងដែរ ព្រមទាំងទឹកមុខញញឹម រំភើប ត្រេកអរ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

ឃើញវីដេអូសកម្មភាពបែបនេះ ធ្វើឱ្យអ្នកគាំទ្រពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង រហូតដល់ចង់ស្រក់ទឹកភ្នែកតាមលោក Pok Passakorn ផងដែរ ព្រោះតែលោករំភើបចិត្តខ្លាំង ដែលបានរស់នៅជាមួយនារីជាទីស្រលាញ់៕

ទស្សនាវីដេអូខាងក្រោម៖ 

តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn លើកបណ្ណាការជូនអ្នកមានគុណ
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn លើកបណ្ណាការជូនអ្នកមានគុណ
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn លើកបណ្ណាការជូនអ្នកមានគុណ
តារាសម្តែងស្រី Margie Rasri ជូនទឹកភ្នែកឱ្យលោក Pok Passakorn
តារាសម្តែងស្រី Margie Rasri ជូនទឹកភ្នែកឱ្យលោក Pok Passakorn
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn លើកកម្រងផ្កាជូនអ្នកមានគុណ
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn ក្នុងពិធីបំពាក់ចិញ្ចៀន
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn ក្នុងពិធីបំពាក់ចិញ្ចៀន
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn ក្នុងថ្ងៃរៀបការ
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn ក្នុងថ្ងៃរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]