ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថាលោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ ជាប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន បានទម្លាយធាតុពិតរបស់ នីឡា ដែលជាកូនរបស់ខ្លួន។

លោកសុវណ្ណ ឫទ្ធី ហៅតាវិចទ័រ

ដោយនៅក្នុងនោះលោកសុវណ្ណ ឫទ្ធី បានបង្ហោះរូបភាពកូនរបស់ខ្លួន ជាមួយនឹងរូបឡាន នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ដោយនិយាយរៀបរាប់ជាមួយនឹងសារមួយ ដោយប្រើពាក្យ មហារិះ

ដោយនៅក្នុងនោះលោកបានរៀបរាប់ថា៖ «ពិតជាកំពូលឆ្លាតមែនជិះឡានអស់សាំងយកមកចតបិទផ្លូវឡានឪ ហើយទុកសោរឲ្យទៀត(មហារឹះ)»។

សារមួយនេះបានបញ្ជាក់ពីចរិតពិតរបស់ នីឡា ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនសរសើរថា នាងពិតជាឆ្លាតមែន ហេតុតែខ្លាចអស់លុយសុខចិត្តធ្វើបែបនេះ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន ក៏ងឿងឆ្ងល់នៅពេលដែលលោកសុវណ្ណ ឫទ្ធី ហ៊ានទម្លាយចរិតរបស់កូនខ្លួន នៅក្នុងបណ្តាញសង្គមបែបនេះ៕ 

តាវិចទ័រ ជាមួយកូនស្រី នីឡា
តារាកំប្លែង នីឡា
ឡានដែលនីឡាយកទៅជិះ
សាររបស់តាវិចទ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា