ភ្នំពេញ៖ បន្ទាប់ពីក្លាយ ជាម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១ រួចមក ពេជ្រ ថៃ កាន់តែមានហាងឆេងកើបលុយ និងមានកម្មវិធីធំៗ អញ្ជើញប្អូនឲ្យចូលរួមកាន់តែច្រើន។

មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ ថៃ ក៏មានឱកាសបានច្រៀង រួមគ្នាជាមួយតារាចម្រៀងល្បីៗ ជួរមុខជាច្រើនថែមទៀតផង។

យ៉ាងណាមិញ នៅយប់មិញនេះ ពេជ្រ ថៃ បានអង្រួនឆាកតន្ត្រីជាថ្មី  ដោយបានច្រៀងចាប់ដៃគូនិងសម្តែងរួមគ្នាជាមួយ អ្នកនាង សុគន្ធ និសា ដែលធ្វើឲ្យអ្នកគាំទ្រនៅទីនោះ ពេញចិត្តនូវការសម្តែងរបស់អ្នកទាំង២ខ្លាំងមែនទែន។

លើសពីនេះ គេសង្កេតឃើញថា ពេជ្រ ថៃ កាន់តែមានប្រជាប្រិយភាពខ្លាំង ហើយចំពោះពាក្យសម្តីរបស់ប្អូនវិញ កាន់តែមិនណយនោះទេ៕

ចង់ដឹងថា ពេជ្រ ថៃ និង សុគន្ធ និសា ច្រៀងរួមគ្នាពិរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា និង ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា