ថៃ៖ តារាសម្តែងស្រី Pancake Khemanit តែងទទួលបាននូវការគាំទ្រជានិច្ចនៅក្នុងអាជីពជាអ្នកសិល្បៈរបស់ខ្លួន ហើយពេលធ្វើដំណើរទៅណាមកណាក៏មានអ្នកគាំទ្រស្រលាញ់ចូលចិត្តជាច្រើននាក់។

បច្ចុប្បន្នតារាសម្តែង Pancake ក៏មានគូស្នេហ៍ប្រចាំចិត្តរួចមកហើយដែរ គឺលោក Saksoonthorn ដែលជាមន្ត្រីប៉ូលិសមួយរូប។

ថ្វីត្បិតតែគូស្នេហ៍របស់តារាស្រីរូបនេះ មានវ័យខុសគ្នាដាច់ក៏ពិតមែន ប៉ុន្តែលោក Saksoonthorn គឺជាបុរសម្នាក់ដែលមានស្នេហ៍ស្មោះ ហើយតែងតែតាមមើលថែរក្សាគូស្នេហ៍ខ្លួនមិនឱ្យឃ្លាតពីក្រសែភ្នែកនោះឡើយ។

ជាក់ស្តែង នៅនៅចូលរួមកម្មវិធីពេលរត់ប្រណាំងជាមួយគ្នា តារាសម្តែង Pancake ក៏មានការរមួលក្រពើនៅលើជើង។ ហើយនៅពេលនោះលោក Saksoonthorn ជាគូស្នេហ៍ ក៏បានជួយច្របាច់ ឱ្យយ៉ាងយកចិត្តទុកដាក់បំផុត។ 

ចំណែកឯនៅពេលរត់ ក៏បានចាប់កាន់ដៃគ្នាយ៉ាងស្អិតរមួតផងដែរ។ ពិតជាសំណាងណាស់តារាស្រី Pancake បានគូស្នេហ៍ចេះផ្អែមល្ហែម និងតាមមើលថែគ្នាគ្រប់ពេលវេលាយ៉ាងល្អបែបនេះ ជាពិសេសគឺពេលដើរលេង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

តារាសម្តែង Pancake និងគូស្នេហ៍ ពេលរត់ប្រណាំង
តារាសម្តែង Pancake និងគូស្នេហ៍ ពេលរត់ប្រណាំង
តារាសម្តែង Pancake និងគូស្នេហ៍ ពេលរត់ប្រណាំង
គូស្នេហ៍តារាសម្តែង Pancake ជួយច្របាច់ជើង ពេលនាងរមួលក្រពើ
គូស្នេហ៍តារាសម្តែង Pancake ជួយច្របាច់ជើង ពេលនាងរមួលក្រពើ
គូស្នេហ៍តារាសម្តែង Pancake ជួយច្របាច់ជើង ពេលនាងរមួលក្រពើ
តារាសម្តែង Pancake និងគូស្នេហ៍ ពេលរត់ប្រណាំង

តារាសម្តែង Pancake និងគូស្នេហ៍ ពេលដើរលេងជាមួយគ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]