ភ្នំពេញ៖ គ្រាប់ពេជ្របណ្ដូលចិត្ត របស់ Coach សុគន្ធកញ្ញា ប្អូនស្រី សុខ សុជាតា កំពុងមានទីផ្សារខ្លាំង ក្នុងវិថីសិល្បៈ គួរឲ្យកត់សម្គាល់។ តួយ៉ាង បើទោះជាប្អូនស្រី មិនទទួលបានជ័យលាភី ពិតមែន តែនាងតូចនេះ ក៏មានសមត្ថភាព ទាក់ទាញប្រជាប្រិយភាព ពីអ្នកគាំទ្រ មិនអន់ជាងម្ចាស់ពាន ប៉ុន្មានដែរ។

ជាក់ស្ដែង ម្សិលមិញនេះប្អូនស្រី សុខ សុជាតា បានឡើងឆាកសម្ដែងមួយកន្លែង។  អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នាងតូចរូបនេះ ត្រូវបានប៉ះសម្លេងច្រៀងរួមគ្នា ជាលើកទី១ និងអតីតម្ចាស់ពាន Cambodian Idol រដូវកាលទី១លោក នី រតនា។

គ្រាន់តែអ្នកទាំងពីរបង្ហើរសំនៀង ជាមួយគ្នាលើកនេះ ធ្វើឲ្យអ្នកទស្សនា ពិសេសអ្នកគាំទ្រ នាំគ្នាស្រែកលាន់ ពេញឆាកតែម្ដង។

ទិដ្ឋភាពមួយនេះ បានធ្វើឲ្យកម្លោះសង្ហា នី រតនា និងនាងតូច សុជាតា ញញឹមបិទមាត់មិនជិត ព្រោះតែអ្នកទាំងពីរ ពិតជាត្រេកអរ នៅពេលដែលខ្លួនទទួលបានការគាំទ្រខ្លាំងបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនា វីដេអូខាងក្រោម៖  

សុខ សុជាតា ប៉ះសម្លេងនឹង នី រតនា លើកទី១
សុខ សុជាតា ប៉ះសម្លេងនឹង នី រតនា លើកទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា