អង់គ្លេស៖ ការប្រកួតដ៏ធំកាលពីយប់មិញ រវាងក្រុមខ្លាំងពីក្នុងទីក្រុង Manchester បានបញ្ចប់ទៅដោយក្រុម Manchester City បានយកឈ្នះក្រុម Manchester United ដោយលទ្ធផល ២-១។

ចាប់ផ្ដើមក្នុងតង់ទី១ City ធើ្វការគ្រប់គ្រងបាល់ និងសម្រុកបានច្រើនជាង រហូតដល់នាទី៤៣ David Silva រកបាន១គ្រាប់នាំមុខមុន ប៉ុន្ដែរំលងបានត្រឹម៤នាទី ពោលគឺនាទី៤៥+២ ខែ្សប្រយុទ្ធវ័យក្មេង Marcus Rashford ស៊ុតឲ្យ United តាមស្មើវិញ។ ចប់តង់ទី១ ក្រុមទាំង២ មានលទ្ធផលស្មើ ១-១។

ចូលដល់តង់ទី២ City ដែលជាក្រុមភ្ញៀវព្យាយាមសម្រុកសាជាថ្មី រហូតដល់នាទី៥៤ ខែ្សប្រយុទ្ធ Lukaku ទាត់ចាក់បាល់ចោលមិនផុតពីតំបន់គ្រោះថ្នាក់ ក៏ត្រូវខែ្សការពារ Nicolas Otamendi ស៊ុតឲ្យក្រុមភ្ញៀវនាំមុខសាជាថ្មី ២-១។ United ចាប់ផ្ដើមសម្រុកឡើងវិញ ក្នុនន័យដើម្បីស្វែងរកគ្រាប់បាល់ស្មើ ប៉ុន្ដែត្រូវបានអ្នកចាំទី ក៏ដូចជាខែ្សការពាររបស់ Man City រារាំង។

លទ្ធផល ២-១ នេះ បានរក្សារហូតដល់ចប់ការប្រកួត ធើ្វឲ្យ Man Utd បញ្ចប់ភាពមិនដែលចាញ់ក្នុងដីខ្លួនឯងចំនួន ៤០ប្រកួត ខណៈដែល Man City បន្ដគម្លាតរហូតដល់១១ពិន្ទុ៕   

សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]