ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី ដែលគេស្គាល់ថា ជារាជនីនៃតន្ត្រីKpop កញ្ញា CL ពិតជាមានឥទ្ធិពលនិងភាពល្បីល្បាញខ្លាំង ដែលអាចអង្រួនអារម្មណ៍អ្នកគាំទ្រកម្ពុជា រាប់ម៉ឺននាក់ឲ្យ ចូលរួមទស្សនាឆាកតន្រ្តីរបស់នាង និងផ្តល់សម្លេងគាំទ្រយ៉ាងច្រើនកុះករ។

ដោយឡែក បើយើងមករំលឹក ថ្ងៃដែលកញ្ញា CL មកដល់ព្រលានយន្តហោះដំបូង អ្នកគ្រប់គ្នាប្រហែលជាមិនបាន ចាប់អាម្មណ៍ទៅលើ រថយន្តពណ៌ខ្មៅ ដ៏ទំនើបមួយគ្រឿងដែលរង់ចាំទទួលកញ្ញា CL នោះទេ។

យ៉ាងណាមិញ រថយន្តដ៏ទំនើបពណ៌ខ្មៅ ដែលរង់ចាំទទួលនោះ គឺជារថយន្តម៉ាក Audi A8 ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។

ចំពោះរថយន្តដ៏មានតម្លៃ និងជាម៉ាកល្បីដែលចាំទទួលនាងបែបនេះ គឺជារឿងមួយដែលសាកសមបំផុត សម្រាប់តារាចម្រៀងដ៏មានឈ្មោះ ល្បីល្បាញដូចជារូបនាង៕ 

CL
CL
រថយន្តដែលទៅទទួលកញ្ញា CL
រថយន្តដែលទៅទទួលកញ្ញា CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]