ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានឈរលើវិថីសិល្បៈជាយូរឆ្នាំណាស់មកហើយ បច្ចុប្បន្នលោកកាន់តែមានភាពល្បីល្បាញកាន់តែខ្លាំងឡើង។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះក៏មានកូនប្រុសដ៏ស្រស់សង្ហាចំនួន៣រូប ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដោយសារតែពួកគេមានដុងសិល្បៈ និងរូបរាងមុខមាត់សង្ហា។ 

ដោយឡែកកាលពីថ្មីៗនេះ កូនប្រុសពៅរបស់លោកឈ្មោះ សុវត្ថិ សេរីវុធ ធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំងដោយសារតែលោកមិនត្រឹមតែ ចេះនូវការរាំច្រៀង ឫក៏លេងភ្លេងនោះទេ តែកូនរបស់លោក រៀនពូកែរហូតទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សានៅសាលាឯកជនមួយទៀតផង។

លើសពីនេះទៅទៀតអ្នកគាំទ្រជាច្រើន បានអបអរសាទរទៅដល់កូនប្រុសពៅរបស់លោកព្រោះថាទោះបីជាមមាញឹក ឫក៏ឈានជើងចូលសិល្បៈក្តី ក៏ប៉ុន្តែកូនរបស់លោកនៅតែរៀនបានពូកែរហូតទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាបែបនេះ៕

ក្រុមគ្រួសារលោកព្រាប សុវត្ថិ
កូនលោកព្រាប សុវត្ថិ
កូនៗលោកព្រាប សុវត្ថិ
កូនលោកព្រាប សុវត្ថិ ទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ