ភ្នំពេញ៖ តារាហ្វេសប៊ុក លោក សែម ឡុងឌី ហៅ PeyPey Dy កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកនិយម លេងបណ្តាញសង្គម លើរាល់វីដេអូបែប កំប្លែងៗរបស់លោក។

ទន្ទឹមនឹងប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនបែបនេះ លោកក៏ត្រូវបានកម្មវិធីទូរទស្សន៍ជាច្រើន ហៅលោកធ្វើជាតារាកិត្តិយស នៅក្នុងកម្មវិធីរបស់ពួកគេផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ PeyPey Dy ស្រាប់តែមានរឿង ក្តៅចិត្តជាមួយ ពិធីករ និងជាអ្នករៀបចំកម្មវិធីមួយរូប ដែលបានលុបចោលការអញ្ជើញ លោកនិងក្រុមរបស់ខ្លួន ពេលដែលជិតដល់ថ្ងៃឡើងកម្មវិធី។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យលោក កាន់តែឆួលច្រមុះ ដល់ថ្នាក់ប្រើសម្តីខ្លាំងៗនោះ គឺដោយសារតែក្រុមរបស់លោក សុទ្ធតែរវល់រៀងៗខ្លួន ហើយពួកគេសុខចិត្តសុំច្បាប់នៅកន្លែងការងារ ដើម្បីចូលរួមកម្មវិធីនោះ ប៉ុន្តែបែរជាត្រូវខកខានទៅវិញ។

យ៉ាងណាមិញ លោក មិនបានបញ្ចេញឈ្មោះចំ ថាជាពិធីកររូបណា ដែលធ្វើបែបនេះដាក់លោកនោះទេ។ ចំពោះព័ត៌មានលម្អិត ខ្មែរឡូត នឹងបញ្ជាក់នៅពេលក្រោយទៀត៕

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ប៉ីប៉ីឌី
ប៉ីប៉ីឌី
ប៉ីប៉ីឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy