ចិន៖ កាលពីយប់មិញនេះ នៅឯប្រទសចិន មានការប្រារព្ធកម្មវិធី មហោស្រពតន្ត្រីមិត្តភាព ចិន-អាស៊ាន ដោយមានការចូលរួម ពីបណ្តាប្រទេសនានា ដែលជាសមាជិកអាស៊ានជាច្រើន ហើយក្នុងនោះក៏មានប្រទេសកម្ពុជា ដែលមានលោក ឆន សុវណ្ណរាជ ជាតារាតំណាងប្រទេស សម្រាប់ការសម្តែងមួយនេះផងដែរ។

យ៉ាងណាមិញ សម្រាប់ការសម្តែងម្សិលមិញនេះ លោក ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលមែនទែន ដោយរូបលោក បានច្រៀងចម្រៀងជាភាសាចិន ជាមួយតារាចម្រៀងប្រទេសផ្សេង២រូបទៀត។

អ្វីដែលកាន់តែពិសេសនោះ លោក ឆន សុវណ្ណរាជ អាចច្រៀងចម្រៀងជា ភាសាចិនបានយ៉ាងពិរោះ មិនចាញ់តារាចម្រៀងចិនប៉ុន្មាននោះទេ បើទោះបីនេះ គឺជាលើកទីមួយសម្រាប់លោកក៏ដោយ៕

ចង់ដឹងថាលោក ឆន សុវណ្ណរាជ ច្រៀងជាភាសាចិន ពិរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖ 

លោក ឆន សុវណ្ណរាជ ជាមួយតារាប្រទេសដ៏ទែ
ទិដ្ឋភាព មហោស្រពតន្ត្រីមិត្តភាព ចិន-អាស៊ាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ